១៩០. ខ្ញុំចង់ធ្វើជាគ្រីស្ទាន

I Want to Be a Christian
លំនាំបទ  រំយោលខៀវខ្ចី


១- បពិត្រព្រះអង្គ    ខ្ញុំចងលធ្វើជាគ្រីស្ទាន
គឺជាគ្រីស្ទាន ដែលមានទ្រង់គង់ក្នុងចិត្ត
ជាគ្រីស្ទាននៅក្នុងដួងចិត្ត ។

២- បពិត្រព្រះអង្គ    ខ្ញុំចង់បានក្តីស្នេហ៍ស្និទ្ធ
សូមឱ្យដួងចិត្ត ខ្ញុំមានភក្តីទ្រង់ស្មោះ
ជាដួងចិត្តស្មគ្រ័លើទ្រង់ស្មោះ   ។

៣- បពិត្រព្រះអង្គ   ខ្ញុំចង់បា់នចិត្តសស្គុស
ស្អាតឥតកំហុស  លែងខុសឆ្គងដូចពីមុន 
លែងមានខុសឆ្គងដូចពីមុន   ។

៤- បពិត្រព្រះអង្គ    ខ្ញុំចង់បានចិត្តទន់ភ្លន់  
សូមទ្រង់ច្នៃសូន រូបកូនតាមព្រះហឬទ័យ
សូមច្នៃកូនតាមព្រះហឬទ័យ ៕
១៩០. ខ្ញុំចង់ធ្វើជាគ្រីស្ទាន ១៩០.  ខ្ញុំចង់ធ្វើជាគ្រីស្ទាន Reviewed by Yarith on 8:51 AM Rating: 5

No comments:

ads
Powered by Blogger.