About

ព្រះគម្ពីរៈ
យើងខ្ញុំមានបំណងចង់ឲ្យបងប្អូនជនជាតិខ្មែរ មានព្រះគម្ពីរសំឡេង ដូចជាសាសន៍នានាដែរ និងពិសេសជួយសំរួលដល់បងប្អូន ដែលមិនអាចអានព្រះគម្ពីរបាន ដើម្បីឲ្យអោយពួកគាត់បានឮ បានទទួល និងបានសង្គ្រោះ ដូចដែលលោកសាវក ប៉ុល បានមានប្រសាន៍នៅក្នុងព្រះគម្ពីររ៉ូម ១០:១៧ ថា “ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ”។ អាមែន!

The mission of the Voice of Hope Studio Cambodia is to use media to take people on a spiritual journey that culminates with their decision to make a commitment to follow Jesus Christ. This is because we desire to successfully meet history’s greatest challenge “So, then faith comes by hearing, and hearing by the word of God” Romans 10:17 Therefore, our commission has come for us to use media for God’s glory and the uplifting of humanity. The Voice of Hope Studio specializes in the use of radio, the internet, to reach people where missionaries can not go.

Credit: Cambodian Bible Society - biblecambodia.org

ព្រះគម្ពីរបានសម្តែង នូវសម្លេងនៃការច្រៀង។ នៅពេលដំបូង នៃការបង្កបង្កើតលោកិយ   យ៉ូបបានសំដែងថា “ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ។” (យ៉ូប ៣៨:៧)

ក្នុងគម្ពីរទំនុកតម្កើងក៏បានបញ្ជាក់ផងដែរថា  “កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ។” (ទំនុកតម្កើង ១០៤:៣៣)
ដូច្នេះ លោកអ្នកអាចប្រើ អត្ថបទចំរៀង នៅក្នុង Blog នេះ សំរាប់ច្រៀងសរសើរតម្កើងដល់ព្រះនៃយើង។

ចំរៀងៈ
ការច្រៀងត្រូវតែជា សកម្មភាពមួយនៃការថ្វាយបង្គំ ដោយស្មើគ្នាទៅ នឹងការអធិស្ឋានដែរ លើសពីនេះទៅទៀត មានចំរៀងជាច្រើនណាស់ជាការ អធិស្ឋាននោះ។
Blog នេះជាកត្តាមួយ ជំរុញមនុស្ស ឱ្យមានការសរសើរតម្កើង ដល់ព្រះដល់សេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ។

បើលោកអ្នកចង់ស្វែងរកបងទចំរៀងសរសើរព្រះណាមួយ ជាភាសា អង់គ្លេស លោកអ្នកគ្រាន់តែស្វែងរកនៅក្នុង Internet, នោះលោកអ្នកប្រាកដជារកបានដូចចិត្តជាមិនខាន។  ដោយហេតុនេះ យើងខ្ញុំចង់ឲ្យបទចំរៀងសរសើរដំកើងព្រះ ជាភាសាខ្មែរ យើងមានភាពសំបូរបែប នៅលើ Internet ដូចភាសា អង់គ្លេសដែរ តែមិនក្នុងគោលបំណងរកផលកំរៃផ្ទាល់ខ្លួនឡើង។

ការថ្លែងអំណរគុណ
យើងក៏សូមថ្លែងអំណរគុណជាខ្លាំងអនេកដល់អង្គការ CAMA ដែលបានបោះ ពុម្ពសៀវភៅចំរៀង ទំនុកតម្កើង ខ្មែបរិសុទ្ធ នេះឡើង សំរាប់សរសើរតម្កើងដល់ព្រះ ហើយបានអនុញ្ញាតឱ្យយើងខ្ញុំ Post ចំរៀងទាំងនេះ នៅលើ Blog ផ្ទាល់ខ្លួនយើងខ្ញុំ។ យើងខ្ញុំ Post នូវអត្ថន័យដើមនៃចំរៀងទាំងស្រុង ដោយមិនមានការកែប្រពីអត្ថន័យដើមឡើយ។

ចូរឲ្យអ្នករាល់គ្នាចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យទ្រង់បានសិរីល្អនៅជាន់ឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚

About About Reviewed by Yarith on 5:33 PM Rating: 5
ads
Powered by Blogger.