៤៦. អរព្រះគុណព្រះសង្គ្រោះ
១- អរគុណព្រះអង្គជារាជបុត្រ-ជាព្រះរាជបុត្រ ស៊ូលះចោលផុតចាកសួគ៌ា
យកភាពជាមនុស្សនាលោកា ប្រសូតហើយណាក្នុងក្រោលសត្វ ។
បន្ទរ- ហាលេ ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា ។
២- យប់ទ្រង់ប្រសូតនោះអស្ចារ្យ-នោះក៏អស្ចារ្យ អស់ពួកទេវតាហោះច្រវាត់
ប្រាប់ពួកឃ្វាលចៀមឱ្យដើរស្កាត់ ទៅគាល់អង្គក្សត្រដ៏ឧត្តម ។
៣- នៅបេថ្លេហិមផ្ទុំក្នុងស្នូក - ផ្ទុំនៅក្នុងស្នូក ព្រះដ៏ប្រោសលោកផ្ទុំសុខុម
មានពួកហោរាក្រាបបង្គំ លើកហត្ថប្រណមថ្វាយភស្តុភា។
៤- យើងខ្ញុំសូមអរព្រះគុណធ្ងន់-អរព្រះគុណធ្ងន់ គុណធំលើសលន់ទ្រង់មេត្តា
គុណទ្រង់ប្រោសលោះដោះលោកា ជួយជនគ្រប់គ្នាឱ្យរួចទោស។
៥- ទ្រង់ស៊ូលះចោលសិរីល្អ - ចោលសិរីល្អ ចោលឋានបវរយាងមកប្រោស
ប្រសូតជាមនុស្សភាពមានទោស ដោយចង់សង្គ្រោះយើងរាល់គ្នា ។
៦- កូនសូមអរគុណព្រះបិតា - គុណព្រះបិតា ប្រទានបុត្រាទ្រង់មិនរា
ដោយសារស្រឡាញ់យើងរាល់គ្នា លើកចិត្តគ្រាំគ្រានៃបាបជន ។
៧- ព្រះគ្រីស្ទកើតក្រោមក្រិត្យវិន័យ-ក្រោមក្រិត្យវិន័យ ប្រសូតដើម្បីផ្តល់ព្រះគុណ
បំផ្លាញក្តីស្លាប់ដោយអត់ធន ស៊ូយកព្រះជន្មបង់សងថ្លៃ ។
៨- ចូរយើងច្រៀងថ្លែងអរព្រះគុណ-ថ្លែងអរព្រះគុណ ទ្រង់លោះបាបធ្ងន់ពន់
ពេកក្រៃ ក្តីសុខដល់មនុស្សក្នុងលោកិយ អំណរខ្លាំងក្រៃនៅឋានខ្ពស់
៤៦. អរព្រះគុណព្រះសង្គ្រោះ
Reviewed by Yarith
on
9:34 AM
Rating:

No comments: