៤៥. ហោរាពីទិសខាងកើត
១- ហោរយើងទាំងបី អឺងអើយ មកពីទិសបូព៌ (បន្ទរ= មកពីទិសបូព៍ )
ហោរយើងទាំងបី អឺងអើយ មកពីទិសបូព
យើងនាំយកមក អឺងអើយ តង្វាយយ៉ាងផ្ចង់ (ស្ទួន )
២- តាមផ្កាយនាំផ្លូវ អឺងអើយ ដៅកន្លែងទ្រង់ (បន្ទរ= ដៅកន្លែងទ្រង់)
តាមផ្កាយនាំផ្លូវ អឺងអើយ ដៅកន្លែងទ្រង់
ប្រសូតជាអង្គ អឺងអើយ ដ៏ជួយសង្គ្រោះ (ស្ទួន)
៣- នៅបេថ្លេហិម អឺងអើយ យើងសំដៅឆ្ពោះ (បន្ទរ= យើងសំដៅឆ្ពោះ)
នៅបេថ្លេហិម អឺងអើយ យើងសំដៅឆ្ពោះ
ផ្កាយនៅទីនោះ អឺងអើយ ពីលើក្រោលសត្វ (ស្ទួន)
៤- ខ្ញុំសូមថ្វាយមាស អឺងអើយ ដ្បិតទ្រង់ជាក្សត្រ(បន្ទរ= ដ្បិតទ្រង់ជាក្សត្រ)
ខ្ញុំសូមថ្វាយមាស អឺងអើយ ដ្បិតទ្រង់ជាក្សត្រ
រាជ្យទ្រង់ថេរឋិត អឹងអើយ មិនដែលរលំ (ស្ទួន)
៥- ខ្ញុំថ្វាយកំញ៉ាន អឹងអើយ ព្រះបុត្រឧត្តម (បន្ទរ= ព្រះបុត្រឧត្តម)
ខ្ញុំថ្វាយកំញ៉ាន អឺងអើយ ព្រះបុត្រឧត្តម
មនុស្សក្រាបបង្គំ អឺងអើយ លើកនាមព្រះអង្គ (ស្ទួន)
៦- រីជ័រល្វីងទេស អឺងអើយ ខ្ញុំសូមថ្វាយទ្រង់ (បន្ទរ= ខ្ញុំសូមថ្វាយទ្រង់)
រីជ័រល្វីងទេស អឺងអើយ ខ្ញុំសូមថ្វាយទ្រង់
ដ្បិតគឺព្រះអង្គ អឺងអើយ រងទុក្ខសុគត (ស្ទួន)
៧- ទ្រង់ជាព្រះពិត អឺងអើយ ជាអង្គបរិសុទ្ធ (បន្ទរ= ជាអង្គបរិសុទ្ធ )
ទ្រង់ជាព្រះពិត អឺងអើយ ជាអង្គបរិសុទ្ធ
ទ្រង់ធំបំផុត អឺងអើយ ប្រសូតដល់យើង (ស្ទួន )
៨- សុគតហើយរស់ អឺងអើយ ទ្រង់ត្រូវតម្កើង (បន្ទរ= ទ្រង់ត្រូវតម្កើង)
សុគតហើយរស់ អឺងអើយ ទ្រង់ត្រូវតម្កើង
ទ្រង់មកជួយយើង អឺងអើយ ឱ្យរួចពីស្លាប់ (ស្ទួន)
៤៥. ហោរាពីទិសខាងកើត
Reviewed by Yarith
on
9:32 AM
Rating:

No comments: