៤៤. ចូរយើងទៅបេថ្លេហិម
១- មកយើង អើយនាំគ្នា ទៅបេថ្លេហិម ស្ទួន
យើងមានសេចក្តីសង្ឍឹម តាមពាក្យទេវតាថាព្រះសង្គ្រោះប្រសូត
នៅនា ភូមិបេថ្លេហិម រុំដោយសំពត់ហើយដាក់ផ្តេកនៅក្នុងស្នូក ។
២- យើងទុក អើយចៀមចោល ទៅគាល់ព្រះអង្គស្ទួន
ទៅមើលបុត្រតូចឆោមយង់ គឺទ្រង់ជាក្សត្រាទេវតាបានប្រាប់ច្បាស់
៛ចូរយើងកុំនៅរារង់ ត្រូវឆ្ពោះតម្រង់ថ្វាយបង្គំព្រះឱរស ។
៣- បុត្រនោះ អើយជាព្រះ លះចុះចាកឋាន ស្ទួន
គឺព្រះអំណោយទាន ដល់មនុស្សគ្រប់ប្រាណ ឱ្យទុកជាថ្លៃប្រោសលោះ
ទ្រង់មកហើយជួយសង្គ្រោះ ដោះទាំងមនុស្សឱ្យរួចចាកផុតពីក្តីស្លាប់ ។
៤- យើងឮ ទេវតាច្រៀង ហាលេលូយ៉ា ស្ទួន
សរសើរព្រះរាជបុត្រា សុខដល់លោកានៅកណ្តាលអស់ទាំងមនុស្ស
សួស្តីដល់ព្រះដ៏ខ្ពស់ ព្រះដ៏ប្រោសលោះគឺព្រះគ្រីស្ទជាអម្ចាស់ ៕
៤៤. ចូរយើងទៅបេថ្លេហិម
Reviewed by Yarith
on
9:30 AM
Rating:

No comments: