៤៣. ចូរមកពួកអ្នកស្មោះត្រង់
បទភ្លេងយីកេ
១- ចូរមក ចូរមកពួកអ្នកស្មោះត្រង់ (អឺងអើយ)
ចូរមក ចូរមកពួកអ្នកស្មោះត្រង់
* យើងលើកហត្ថផ្ចង់ ថ្វាយបង្គំគាល់ព្រះបុត្រ ស្ទួន
២- ចូរច្រៀង សរសើរបុត្រាវិសុទ្ធ (អឺងអើយ)
ចូរច្រៀង សរសើរបុត្រាវិសុទ្ធ
* ព្រះខ្ពស់បំផុត ចុះមកប្រសូតជាមនុស្ស ស្ទួន
៣- នៅបេថ្លេហិម ព្រះយេស៊ូវគ្រីស្ទ (អឺងអើយ)
នៅបេថ្លេហិម ព្រះយេស៊ូវគ្រីស្ទ
* ប្រសូតជាមនុស្ស ដើម្បីសង្គ្រោះលោកា ស្ទួន
៤- ពន្លឺឋានសួគ៌ រះឡើងហើយណា (អឺងអើយ)
ពន្លឺឋានសួគ៌ រះឡើងហើយណា
* រស្មីភ្លឺថា បំភ្លឺលោកាងងឹត ស្ទួន
៥- យើងច្រៀងថ្វាយពរ ស្រីសួស្តីពិត (អឺងអើយ)
យើងច្រៀងថ្វាយពរ ស្រីសួស្តីពិត
* ថ្វាយបុត្រទ្រង់ឫទ្ធិ ជាមហាក្សត្រដ៏ឧត្តម ស្ទួន
៦- ចូរឱ្យផែនដី បានក្តីសុខុម (អឺងអើយ)
ចូរឱ្យផែនដី បានក្តីសុខុម
* ហើយច្រៀងរងំ ច្រៀងសរសើរតម្កើងព្រះ ស្ទួន
៤៣. ចូរមកពួកអ្នកស្មោះត្រង់
Reviewed by Yarith
on
9:12 AM
Rating:

No comments: