សុខភាព ១ យុទ្ធសាស្រ្តដែលធ្វើឲ្យមានខុសភាពល្អ | Voice of Hope Studio
Health & Welfare Chapter 01 Introduction - How to be healthy | Voice of Hope Studio
បញ្ជីមនុស្ស១០០នាក់ដែលគេបញ្ជាក់ថាចាស់ជាងគេនៅលើពិភពលោកសម័យទំនើបនេះ
មានលំដាប់ពី ១១៣ឆ្នាំ ដល់ ១២២ ឆ្នាំ។ ក្នុងចំណោមមនុស្សដែលមានអាយុជាង ១០០ ឆ្នាំទាំងនោះ
មានតែម្នាក់គត់ដែលនៅរស់នៅដើមឆ្នាំ ២០១៤ ប៉ុន្តែ នឹងមានអ្នកមានអាយុច្រើនដទៃទៀតជាអាចបង្ហាញខ្លួននៅពេលអនាគត។
ថ្នាំពេទ្យសន្យាថានឹងបង្កើន
អាយុរបស់មនុស្សឲ្យបានកាន់តែច្រើនតាមការរំពឹងទុកនៅទស្សវត្សរ៍ខាងមុខ។
ទម្រាំដល់ពេលនោះ លោកអ្នកអាចធ្វើកិច្ចការដែលជាចំណែករបស់លោកអ្នកដើម្បីឲ្យមានអាយុកាន់តែវែង និងមានជីវិតកាន់តែសុខសាន្ត។
នៅពេលដែលការសិក្សាទៅលើកូនភ្លោះបានបង្ហាញឲ្យឃើញថា រយៈពេលនៃអាយុរបស់មនុស្ស ២០ ទៅ ៣០ភាគរយ
ទាក់ទងទៅនឹងពន្ធុវិជ្ជា (genetics) (ដែលមានន័យថា
តាមពូជ ឬពីកំណើត) រីឯការសិក្សាដទៃផ្សេងៗទៀត បានបង្ហាញថា ការដែល មានអាយុវែង គឺពឹងផ្អែកលើរបៀននៃការរស់នៅភាគច្រើន។
តើលោកអ្នកដឹងទេ ពួកអ្នកវិទ្យសាស្រ្ដបានថា
ថ្នាំពេទ្យទំនើបបានបង្កើតបច្ចេកវិទ្យាទាន់សម័យជាច្រើនដើម្បីបង្កើន
សុខភាពរបស់មនុស្ស។ តែនៅតែគ្មានអ្នកណាដឹង គ្មានអ្នកណាអាចនិយាយបានថា បច្ចេកវិទ្យាទំនើបនេះ
នឹងមានជ័យជំនះ នៅក្នុងសង្គ្រាមជាមួយនឹងជំងឺផ្សេងៗឬទេនោះឡើយ។ ការស្វែងរកសុខភាពល្អគឺជាការពិបាក
ស្មុគ្រស្មាញជារៀងរាល់ថ្ងៃរបស់រមនុស្សម្នាក់ៗ។ ប្រសិន បើអ្នកចង់បានតួលេខ
នេះគឺជារឿងពិតមួយចំនួនៈ
s ចំនុចទី១និយាយពីៈ ទីផ្សារនៃកិច្ចការថែរក្សាសុខភាពពិភពលោក
ដែលគេបានប៉ាន់ប្រមាណនៅឆ្នាំ២០១៥នេះ មានរហូតដល់ទៅ ៣០០ សែនកោដិដុល្លារ
ដែលធ្វើឲ្យមុខជំនួញខាងថែរក្សាសុខភាពក្លាយទៅជាផ្នែកមួយដ៏ធំជាងគេបំផុត
នៃសេដ្ឋកិច្ចពិភពលោកនេះ។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ គឺប្រទេសក្រីក្រ ការថែរក្សាសុខភាពប្រើប្រាស់ថវិការបស់ប្រទេសនីមួយៗ
អស់រហូតដល់ ១០ ភាគរយ។
s ចំនុចទី២គឺៈ ផ្សារឱសថនៅលើពិភពលោកនេះមានតម្លៃជាង ៣០០ កោដិ
ក្នុងមួយឆ្នាំ។ ក្រុមហ៊ុនថ្នាំពេទ្យ១០ ដែលធំជាងគេ (៦នៅសហរដ្ឋអាមេរិក និង ៤ទៀត
នៅអឺរ៉ុប) លក់បានជាង ១០ កោដិដុល្លារ ក្នុងមួយឆ្នាំ ហើយទទួលបានប្រាក់ចំណេញរហូតដល់
៣០ ភាគរយ។ ម្យ៉ាងវិញទៀត
តម្លៃនៃការផលិតថ្នាំមួយមុខមានរហូតដល់ទៅជាង ១.៣
កោដិដុល្លារឯណោះ។
អស់លោកអ្នកស្ដាប់ជាទីមេត្រី!
បើយោងតាមអង្គការសុខភាពពិភពលោក (W.H.O)
នៅឆ្នាំ ២០០៦ នៅទូទាំងពិភពលោក មានអ្នកបំរើការផ្នែកសុខភាពចំនួន ៥៩ លាននាក់ រួមមាន
គ្រូពេទ្យ ១៩.២ លាននាក់ គិលានុប្បដ្ឋាក/គិលានុប្បដ្ឋាយិកានិងឆ្មប មានចំនួន ១៩.៤ លាននាក់ ពេទ្យធ្មេញ
និងបុគ្គលិកផ្នែកធ្មេញផ្សេងៗទៀតមានចំនួន ១.៩ លាននាក់
ឱសថការី និងបុគ្គលិកផ្នែកឱសថផ្សេងៗទៀតមានចំនួន ២.៦
លាននាក់ និងបុគ្គលិកសុខភាពប្រចាំសហគមន៍ មានចំនួន ១.៣
លាននាក់។ ចំនួននេះប្រហែលជាឡើងខ្ពស់ជាងនេះ នៅពេលសព្វថ្ងៃ។ ទោះបីជាយ៉ាងនេះក៏ដោយ
ក៏ពិភពលោកនេះនៅខ្វះ វេជ្ជបណ្ឌិត គិលានុប្បដ្ឋាក/គិលានុប្បដ្ឋាយិកានិងឆ្មប
ព្រមទាំងបុគ្គលិកផ្សេងៗទៀងជាច្រើន។
s ចំនុចទី៣គឺៈ និយាយពីការឥតប្រយាជន៍
ការឈឺចាប់ផ្សេងៗនៅតែជាបញ្ហាធ្ងន់ធ្ងរនៅលើពិភពលោកដដែល
អ្នកដែលត្រូវការព្យាបាលបណ្តោះអាសន្ន រាប់ទាំងការបំបាត់ការឈឺចាប់ផងនោះ
ទទួលបានការព្យាបាលតែមួយក្នុង ១០ តែប៉ុណ្ណោះ។
s ចំនុចទី៤គឺៈ យោងតាមការសិក្សាមកពីមជ្ឈមណ្ឌលសាកលវិទ្យាល័យ
ហ្ជច ថោន ទៅលើការសិក្សាអប់រំនិងថាមពលពលកម្ម (ឬសន្ទុះនៃកម្លាំងធ្វើការងារ) បានប៉ាន់ប្រមានថា
គ្រាន់តែនៅសហរដ្ឋអា
មេរិកមួយប៉ុណ្ណោះ
ឧស្សាហកម្មផ្នែកសុខភាពត្រូវតែបង្កើតការងារថ្មីៗ ចំនួន ៥.៦ លាន នៅឆ្នាំ ២០២០ ដើម្បីតម្រូវទៅតាមការចម្រើនលូតលាស់។
s ហើយចំនុចទី៥គឺៈ ការពិបាកដ៏ធំមួយសព្វថ្ងៃនេះគឺការចាស់នៃសង្គម។
ប្រជាពលរដ្ឋនៅលើសាកលលោកនេះកាន់តែចាស់ទៅៗ។ លោក ប៊ីត បានប៉ាន់ប្រមាណថា នៅឆ្នាំ ២០៥០
ភាគរយនៃមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ នឹងកើនពី ២១ ភាគរយ នៅពេលបច្ចុប្បន្ន ទៅ ៣២
ភាគរយ នៅប្រទេសកំពុងអភិវឌ្ឍន៍ និងពី ៨ ទៅ ២០
ភាគរយ នៅប្រទេសដែលមិនសូវជឿនលឿន។
សុខភាព ១ យុទ្ធសាស្រ្តដែលធ្វើឲ្យមានខុសភាពល្អ | Voice of Hope Studio
Reviewed by Voice of Hope Studio
on
4:44 PM
Rating:

No comments: