០២. ចូរស្រែកច្រៀងសរសើរព្រះអម្ចាស់



Let’s Shout Praise to God
លំនាំបទ  ប្រជុំគ្នារីករាយ
ទំនុកដំកើង  ៣៣: ២-៤ 
 ទំនុកៈ លោក ម៉ម បាណាបាស, ១៩៨៣ 

១- ចូរស្រែកច្រៀងសរសើរព្រះអម្ចាស់
ព្រះយេស៊ូវគ្រីស្ទស្រឡាញ់​ យើងយ៉ាងអស្ចារ្យ
ព្រមលះឋានសួគ៌ចុះមក  រកយើងរាល់គ្នា
ដែលបាបផ្តន្ទា   ឱ្យវិលទៅឯព្រះបិតាវិញ
យើងច្រៀង។

បន្ទរ-
ហាលេលូ     ហាលេលូយ៉ា   ហាលេលូយ៉ា   ហាលេលូយ៉ា  ហាលេលូយ៉ា
ហាលេលូយ៉ា  ហាលេលូយ៉ា   ហាលេលូយ៉ា   ហាលេលូយ៉ា  អាម៉ែន។

២- ចូរស្រែកច្រៀងសរសើរព្រះអម្ចាស់
ព្រះយេស៊ូវគ្រីស្ទជាព្រះមានឬទ្ធិចេស្តា
ដោយព្រោះបាបយើង  ព្រះអង្គប្តូរបង់ជីវ៉ា
តែបីទិវា  ហាលេលូយ៉ា   ទ្រង់រស់ឡើងវិញ  
យើងច្រៀង។

បន្ទរ-
ហាលេលូ     ហាលេលូយ៉ា   ហាលេលូយ៉ា   ហាលេលូយ៉ា  ហាលេលូយ៉ា
ហាលេលូយ៉ា  ហាលេលូយ៉ា   ហាលេលូយ៉ា   ហាលេលូយ៉ា  អាម៉ែន។

៣- ចូរស្រែកច្រៀងសរសើរព្រះអម្ចាស់
ព្រះយេស៊ូវគ្រីស្ទសង្គ្រោះយើងគ្រប់ៗគ្នា
លោះយើងឱ្យរួចដោយព្រះលោហិតថ្លៃថ្លា
ហៅកូនស្ងួនភ្ងា រាប់យើងថាជា   អ្នកដ៏សុចរិត
យើងច្រៀង

បន្ទរ-
ហាលេលូ     ហាលេលូយ៉ា   ហាលេលូយ៉ា   ហាលេលូយ៉ា  ហាលេលូយ៉ា
ហាលេលូយ៉ា  ហាលេលូយ៉ា   ហាលេលូយ៉ា   ហាលេលូយ៉ា  អាម៉ែន៕


០២. ចូរស្រែកច្រៀងសរសើរព្រះអម្ចាស់ ០២. ចូរស្រែកច្រៀងសរសើរព្រះអម្ចាស់ Reviewed by Yarith on 1:20 PM Rating: 5

No comments:

ads
Powered by Blogger.