០១. តើឱ្យខ្ញុំថ្លែងពីអ្វីទៀត?
What More Can I Say?
បទភ្លេង និងទំនុកៈ លោក សម សារិន, ១៩៨៤
១. តើឱ្យខ្ញុំថ្លែងពីអ្វីទៀត ទោះមានអណ្តាត មួយពាន់ក៏មិនល្មម
ថ្លែងពីទ្រង់ ឱ្យស្មើនឹងភាពឧត្តម នៃទ្រង់ជាម្ចាស់យើងខ្ញុំ
ជាម្ចាស់លើគ្រប់ទាំងអស់។
២. មើលផ្ទៃមេឃឥតមានព្រំដែន ហ្វូងផ្កាយសល់សែន ភ្លឺចាំងពីឋានខ្ពស់
ទ្រង់បង្កើត ហើយទ្រង់គ្រប់គ្រងទាំងអស់ បើខ្ញុំប្រៀបធៀបរបស់
យល់ជាក់ថាទ្រង់អស្ចារ្យ។
៣. តើឱ្យខ្ញុំប្រៀបផ្ទឹមម្តេចបាន រកព្រះណាគ្មាន ដូចទ្រង់គ្រប់ចេស្តា
ភាពបរិសុទ្ធ សុចរិតឥតល្អៀងឡើយណា ព្រះទ័យស្រឡាញ់មេត្តា
ប្រោសលោះខ្ញុំដោយព្រះគុណ ។
៤. ខ្ញុំមិនអាចផ្ទឹមទ្រង់បានទេ ត្បិតខ្ញុំគ្រាន់តែ ជាដីដែលទ្រង់សូន
ជាប់មានបាប តែទ្រង់រើសឡើងជាកូន ស្គាល់ទ្រង់ជាក់ច្បាស់ក្នុងខ្លួន
ដោយព្រះវិញ្ញាណសម្តែង៕
០១. តើឱ្យខ្ញុំថ្លែងពីអ្វីទៀត?
Reviewed by Yarith
on
11:55 AM
Rating:

No comments: