១៨៣. ខ្ញុំទុក្ខចិត្តនឹងព្រះបន្ទូលសន្យា

I Trust in His Promise

១-     ខ្ញុំទុក្ខចិត្ត         នឹងព្រះបន្ទូលទ្រង់បានសន្យា
       ជឿជាក់ថា         ទ្រង់មិនដែលបោះបង់ចោលខ្ញុំឡើយ
    ខ្ញុំចងចាំ              តាំងពីថ្ងៃទ្រង់ប្រោសខ្ញុំរួចហើយ
       មិនយូរឡើយ       ទ្រង់វិលមកយកខ្ញុំទៅ។

បន្ទរ-
​​​    ទ្រង់សន្យាជាពាក្យពិត ដ៏ផ្អែមពិរោះ
    ឱ្យខ្ញុំស្មោះ សង្ឃឹមចងចាំ         
    ព្រះវិញ្ញាណ ទុកជាត្រាដៅចំណាំ    
    មានមរតកវិសេសបម្រុង ទុកឱ្យខ្ញុំ    
    ស៊ូរងចាំដរាបដល់ ថ្ងៃប្រោសប្រាណ ។

២-     ទ្រង់សន្យា             ច្បាស់ជាងពន្លឺលើមេឃខ្លាំងក្រៃ  
       ឥតមានអ្វី             រាំងរាធ្វើឱ្យទ្រង់ភ្លេចបានទេ
       ឯផ្ទៃមេឃ             ផែនដីនឹងត្រូវសូនបាត់ទៅដែរ
       ចំណែកឯ              ពាក្យសន្យាទ្រង់ជាប់នៅ ។

៣-     ទ្រង់ជាព្រះ             មិនចេះផ្លាស់ប្រែដូចមនុស្សមានបាប
       ទៀងដរាប             ដ្បិតទ្រង់មានព្រះហឫទ័យស្មោះត្រង់
       ស្រឡាញ់ពិត            ទោះខ្ញុំខ្វះចិត្តស្មោះដូចព្រះអង្គ
       កែតម្រង់              ច្នៃចិត្តឱ្យខ្ញុំជឿស៊ប់ ៕
១៨៣. ខ្ញុំទុក្ខចិត្តនឹងព្រះបន្ទូលសន្យា ១៨៣. ខ្ញុំទុក្ខចិត្តនឹងព្រះបន្ទូលសន្យា Reviewed by Yarith on 7:46 AM Rating: 5

No comments:

ads
Powered by Blogger.