៤២. រាត្រីណូអែល
១- អាធ្រាត ឮស័ព្ទពួកទេវតាស្រែកច្រៀង ដោយសូរសៀងតន្ត្រីសួគ៌ា
លើទីវាលនាអាកាសា ថា ព្រះសង្គ្រោះទ្រង់បានប្រសូតហើយ
ចូលទៅថ្វាយបង្គំក្សត្រយើង ទ្រង់ផ្ទុំក្នុងស្នូក ដោយសុខសាន្ត ។
២- បុត្រតូច ជាព្រះពិតចុះមករកមនុស្ស ថ្លៃប្រោសលោះដែលព្រះប្រទាន
ដោយមេត្តាឱ្យទុកជាស្ពាន បាន ជាមេត្រីនឹងព្រះអម្ចាស់ឋានសួគ៌
ចូរទទួលទ្រង់ដោយចិត្តស្មោះ ទ្រង់យាងមកប្រោស តាមសន្យា ។
៣- ចូរទៅ ផ្កាយនាំផ្លូវទៅបេថ្លេហិម ដោយសង្ឍឹមទោះយប់រងា
អាធ្រាតស្ងាត់មានរស្មីថ្លា ជា ដួងពន្លឺព្រះប្រទានមកហើយ
ចូរទៅថ្វាយបង្គំក្សត្រយើង ទ្រង់ផ្នុំក្នុងស្នូក ដោយសុខសាន្ត ៕
៤២. រាត្រីណូអែល
Reviewed by Yarith
on
9:10 AM
Rating:

No comments: