៤១. សូមទ្រង់ផ្ទុំលក់ដោយសុខសាន្ត
Sleep In Peace, Lord
១- សូមទ្រង់ផ្ទុំលក់ម្ចាស់អើយ ដោយសុខសាន្ត
ព្រះបុត្រថ្កើនថ្កានម្ចាស់លើលោក ស្ទួន
ទ្រង់មានចេស្តា ប្រសូតមក ជួយដោះមនុស្សលោក ឱ្យរួចពីស្លាប់
ហាអឺអើយ ជួយដោះមនុស្សលោកឱ្យរួចពីស្លាប់ ។
២- ទ្រង់ប្រសូតមក ម្ចាស់អើយ នៅទន់ខ្ចី
តែជារស្មី មិនស្រអាប់ ស្ទួន
នៅកណ្តាលមនុស្សជាប់មានបាប ទ្រង់មិនជៀសស្លាប់ ដោយរងវេទនា
ហាអឺអើយ ទ្រង់មិនជៀសស្លាប់ដោយរងវេទនា ។
៣- ទ្រង់ស្រឡាញ់មនុស្សណាស់អើយទើបប្តូរមក
លះឋានយោនយកជាមនុស្សា ស្ទួន
រកក្តីប្រកប ស្និទ្ធស្នេហា នាំមនុស្សគ្រប់គ្នា ឱ្យវិលទៅព្រះ
ហាអឺអើយ នាំមនុស្សគ្រប់គ្នា ឱ្យវិលទៅព្រះ ។
៤- សូមទ្រង់ផ្ទុំលក់ម្ចាស់អើយដោយសុខសាន្ត
ជន្មវ័យឡើងបានឆាប់រហ័ស ស្ទួន
សម្រេចផែនការ ព្រះជាម្ចាស់ ដើម្បីយកឈ្នះលើសេចក្តីស្លាប់
ហាអឺអើយ ដើម្បីយកឈ្នះ លើសេចក្តីស្លាប់ ៕

Reviewed by Yarith
on
9:08 AM
Rating:

No comments: