៤០. សព្ទទេវតាច្រៀងជូនពរ
លំនាំបទ សែនមហាស្រណោះ
១- កណ្តាលាអាធ្រាត្រ អើយ ចន្ទ្រារះភ្លឺថ្លា
អស់ពួកទេវតា បន្លឺសម្លេងច្រៀង ស្ទួន
ពិរោះពិរម្យអើយ ឮសរូតែសៀង មានទាំងសំនៀងអើយ
ពិណប្រគុំឆើ្លយឆ្លង (ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។
២- ទេវតាចុះមក អើយ ទាំងហោះជ្រែកមេឃា
កាងស្លាបលាតលា ហើយស្រេកច្រៀងរំពង ស្ទួន
ពិភពផែនដីអើយ ស្ងប់ក្រៃកន្លង ស្តាប់ចំរៀងផងអើយ
ចំរៀងពួកទេវតា (ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។
៣- ទេវតាស្រែកច្រៀង អើយ ចំរៀងជូនពរជយ័
សិរីសួស្តី កើតមានដល់លោកា ស្ទួន
ព្រះគ្រីស្ទបាននាំយក អំណោយថ្លៃថ្លា ពីឋានសួគ៌ាអើយ
ចែកជូនដល់មនុស្សលោក (ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។
៤- សូមផែនដីជួប អើយ នឹងសេចក្តីអំណរ
ក្តីសុខបវរ ព្រះគ្រីស្ទបាននាំមក ស្ទួន
សូមផុតទុក្ខភ័យអើយ ផុតសោកវិយោគ បានតែក្តីសុខអើយ
រៀងដរាបអើយ (ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ៕
៤០. សព្ទទេវតាច្រៀងជូនពរ
Reviewed by Yarith
on
9:05 AM
Rating:

No comments: