៣៩. ព្រះទ្រង់ប្រសូតហើយ
១- រាត្រីស្ងាត់នៅបេថ្លេហិម មានផ្កាយមួយធំ រះចំលើក្រោលសត្វ
ជារាត្រីបរិសុទ្ធស្ងប់ស្ងាត់ បុត្រព្រះធ្វើក្សត្រ ប្រសូតយ៉ាងអស្ចារ្យ
លើមេឃចំទីវាលទេវតា លេចមកស្រែកច្រៀង ថាហាលេលូយ៉ា
ថ្វាយសិរីល្អដល់ព្រះបុត្រា ដែលផ្ទុំនៅក្នុងចំបើង ។
២- ព្រះអង្គមាននាមថា“យេស៊ូវ” ទ្រង់ចុះមកប្តូរ រងទុកជំនួសយើង
រៀបផ្លូវសង្គ្រោះឆ្ពោះឋានថ្កើង រួចនាំយើងឡើងទៅដល់ព្រះបិតា
ចូរច្រៀងសាទរអរព្រះគុណ ដែលព្រះប្រទានដោយសេចក្តីមេត្តា
ជួយដោះយើងឱ្យរួចពីទុក្ខា ចូរយើងទទួលទ្រង់ចុះ ៕
៣៩. ព្រះទ្រង់ប្រសូតហើយ
Reviewed by Yarith
on
9:02 AM
Rating:

No comments: