៤៧. ទារកតូចអើយ
១- ទារកតូចអើយ ចុះហេតុម្តេចឡើយទ្រង់លះឋនសួគ៌ ពិភពលោកនេះជាឋានមិនគួរ
ម្តេចចុះចាកសួគ៌មកឋានមនុស្សលោក (ម្តេចចុះចាកសួគ៌មកឋានមនុស្សលោក) ។
២- ទារកតូចអើយ ចុះហេតុម្តេចឡើយទ្រង់ផ្ទុំក្នុងស្នូក? ខ្វះអ្វីវិមានស្កឹមស្កៃក្នុងលោក
ម្តេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ? (ម្តេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ?) ។
៣- ទារកតូចអើយ ខ្ញុំយល់ច្បាស់ហើយអាថ៌កំបាំងនេះ ទំនាយទាយថាទ្រង់ជាព្រះគ្រីស្ទ
មកជួយសង្គ្រោះរាស្ត្រអ៊ីស្រាអែល (មកជួយសង្គ្រោះរាស្ត្រអ៊ីស្រាអែល)។
៤- ទារកតូចអើយ ខ្ញុំយល់ច្បាស់ហើយអត្ថន័យណូអែល ពួកគង្វាលចៀមជាក្រុម មនុស្សដែល
ផ្តើមធ្វើណូអែលមុនគេបង្អស់ (ផ្តើមធ្វើណូអែលមុនគេបង្អស់) ។
៥- គេមករកទ្រង់ ហត្ថាលើកផ្ចង់ជង្គង់លុតចុះ ក្រាបថ្វាយបង្គំព្រះអង្គសង្គ្រោះ
តាំងទ្រង់ជាម្ចាស់គ្រងរាជក្នុងចិត្ត (តាំងទ្រង់ជាម្ចាស់គ្រងរាជក្នុងចិត្ត) ។
៦- ព្រះអង្គរាប់អាន មនុស្សបាបគ្រប់ប្រាណនិងអ្នកក្រពិត ជ្រើសតាំងគេឡើងជាមនុស្សពិសិដ្ឋ
ឱ្យទៅឆ្ងាយជិតផ្សាយដំណឹងល្អ (ឱ្យទៅឆ្ងាយជិតផ្សាយដំណឹងល្អ ៕
៤៧. ទារកតូចអើយ
Reviewed by Yarith
on
9:36 AM
Rating:

អរគុណច្រើន សូមព្រះប្រទានពរ
ReplyDeleteសូមព្រះប្រទានពរ!
Delete