៤៨. ទ្រង់ខំតាមរកខ្ញុំ
លំនាំបទ ស្រណោះទោចយំ
១- ទ្រង់ខំតាមរកខ្ញុំ ព្រះយេស៊ូវអើយ អង្គទ្រង់មានឈាមដាប ស្ទួន
ទ្រង់តាមហៅខ្ញុំ ឱ្យបានចេញផុតពីមេបាប មានសិរីភាពដើរតាមផ្លូវត្រង់ ។
២- ទ្រង់ត្រូវរងរបួសព្រះយេស៊ូវអើយ ដោយព្រោះទ្រង់លះបង់ ស្ទួន
ខំតាមរកខ្ញុំដែលបានទាសចេញពីព្រះអង្គ រងវេទនាផងនៅកាលវ៉ារី ។
៣- ទ្រង់ត្រូវគេធ្វើគុតព្រះយេស៊ូវអើយ អង្គទ្រង់ត្រូវជាន់ឈ្លី ស្ទួន
លោហិតហូរចុះសងថ្លៃប្រោសលោះខ្ញុំពេញទី រួចក្ស័យជីវីនៅលើឈើឆ្កាង។
៤- ទ្រង់ស៊ូក្ស័យជួសខ្ញុំ ព្រះយេស៊ូវអើយ ដោះបាបខ្ញុំគ្រប់យ៉ាង ស្ទួន
ព្រោះស្រឡាញ់ខ្ញុំ ស៊ូស្លាប់ជំនួសជាភស្តុតាងឈាមទ្រង់លុបលាង ឱ្យខ្ញុំបរិសុទ្ធ ៕
៤៨. ទ្រង់ខំតាមរកខ្ញុំ
Reviewed by Yarith
on
9:38 AM
Rating:

No comments: