៤៩. នៅត្រង់ឈើឆ្កាង
១- ហេតុអ្វីបានជាព្រះអង្គសង្គ្រោះ រងទុក្ខទោសជាដំណំ
ខ្ចាយព្រះលោហិត ដើម្បីប្រោសលោះ មនុស្សមានបាបយ៉ាងដូចខ្ញុំ ។
បន្ទរ- គឺនៅត្រង់ឈើឆ្កាងនោះ ខ្ញុំបានឃើញពន្លឺពិត ហើយបន្ទុកចិត្តខ្ញុំ
បានធូរស្រាល ដោយសារជំនឿខ្ញុំ បានទទួលពន្លឺពិត
ឥឡូវខ្ញុំសប្បាយរាល់ថ្ងៃ ។
២- ដែលទ្រង់បានថ្ងូរលើឈើឆ្កាងនោះ ក៏ព្រោះបាបខ្ញុំធ្ងន់ក្រៃ
គួរអស្ចារ្យនឹង ព្រះគុណប្រោសលោះ ទ្រង់ស្រឡាញ់ឥតសំចៃ ។
៣- ព្យួរលើឈើឆ្កាងឱ្យទ្រង់ត្រូវស្លាប់ ក៏ព្រោះតែបាបផងខ្ញុំ
ទ្រង់ស៊ូស្លាប់ជួស ឱ្យខ្ញុំបានរស់ រួចផុតទុក្ខទោសដ៏ធំ ។
៤- គុណទ្រង់នោះធ្ងន់ រកអ្វីឱ្យថួន ស្មើនឹងព្រះគុណព្រះអង្គ
ខ្ញុំមានតែចិត្ត ព្រលឹងរូបកាយ សូមលើកថ្វាយដាច់ដល់ទ្រង់ ៕
៤៩. នៅត្រង់ឈើឆ្កាង
Reviewed by Yarith
on
9:40 AM
Rating:

No comments: