៥០. នៅលើឈើឆ្កាង
លំនាំបទ មាន់រងាវ
១- ទ្រង់បានទ្រាំថ្ងូរ ព្រះយេស៊ូវអើយ នៅលើឈើឆ្កាង ស្ទួន
ឱ្យខ្ញុំ ឱ្យខ្ញុំបានរួចទោសគ្រប់យ៉ាង ព្រះអម្ចាស់អើយ ដោយស៊ូបង់ព្រះជន្ម ស្ទួន
២- ទ្រង់សែនចុកចាប់ ព្រះយេស៊ូវអើយ ជួយដោះទុក្ខធ្ងន់ ស្ទួន
ឱ្យខ្ញុំ ឱ្យខ្ញុំបានរួចភាពទារុណ ព្រះអម្ចាស់អើយ ហើយឱ្យបាននៅរស់ ស្ទួន
៣- ឈាមទ្រង់ក៏ហូរ ព្រះយេស៊ូវអើយ ចេញសងថ្លៃលោះ ស្ទួន
ឱ្យខ្ញុំ ឱ្យខ្ញុំវិលមកដោយត្រង់ស្មោះ ព្រះអម្ចាស់អើយ ឈាមទុក្ខជាភស្តុតាង ស្ទួន
៤- ខ្ញុំបានឃើញច្បាស់ ព្រះយេស៊ូវអើយ ដោយព្រោះឈើឆ្កាង ស្ទួន
ខ្ញុំបាន ខ្ញុំបានផ្លាស់ប្រែគ្រប់យ៉ាង ព្រះអម្ចាស់អើយ នៅទ្រង់កាល់វ៉ារី ស្ទួន
៥០. នៅលើឈើឆ្កាង
Reviewed by Yarith
on
9:42 AM
Rating:

No comments: