៥២. ថ្ងៃសុក្រព្រះគ្រីស្ទសុគត

The Friday Jesus Died
លំនាំបទ  ម្លប់ដូង
យ៉ូហាន  ១៩ :១៧-២៤ 


១- តាមផ្លូវទ្រង់លីឈើឆ្កាង        អើយឈើឆ្កាង  
ទាំងទ្រោមព្រះកាយស្នាមជាំ         ព្រះកាយស្នាមជាំ      
ព្រះគ្រីស្ទប្រឹងលីឈើឆ្កាង        អើយឈើឆ្កាង
ដុនដាបទៅទាំងបង្ខំ              ទៅទាំងបង្ខំ    
ទាហានកំហែងវាយដំ     ពោលពាក្យបង្កាច់សម្លុត     បង្កាច់សម្លុត   
ព្រះអង្គលីទៅទាំងខំ      ដោយព្រះទ័យអត់ធ្មត់     ព្រះទ័យអត់ធ្មត់។

២- ភ្នំកាល់វ៉ារីជាទី    អើយជាទី     ព្រះយេស៊ូវត្រូវធ្វើគុត     
ទ្រង់ត្រូវធ្វើគុត    ហ្វូងមនុស្សជាច្រើនកុះករ    អើយកុះករ
ឈរមើលដោយចិត្តរន្ធត់     ដោយចិត្តរន្ធត់   
ខ្លះដៀលព្រះអង្គបំផុត  ប្រមាថមាក់ងាយបន្ថោក   មាក់ងាយបន្ថោក  
តែទ្រង់ទ្រាំមិនតមាត់  នឹងអំពើបាបមនុស្សលោក   នឹងបាបមនុស្សលោក។

៣- ថ្ងៃសុក្រព្រះគ្រីស្ទជាប់ឆ្កាង   អើយជាប់ឆ្កាង  
មានព្រះលោហិតហូរជោក  លោហិតហូរជោក  
ឈាមហូរចុះពីព្រះកាយ     អើយព្រះកាយ
ឱ្យថួននឹងបាបមនុស្សលោក  ថួនបាបមនុស្សលោក 
ដោយសង្គ្រោះជនស្មោកគ្រោក    ទើបទ្រង់រងទុក្ខគ្រប់យ៉ាង  រងទុក្ខគ្រប់យ៉ាង 
ដោយព្រះស្រឡាញ់មនុស្សលោក ទើបទ្រង់រងទុក្ខគ្រប់យ៉ាង     រងទុក្ខគ្រប់យ៉ាង ។

៤- ថ្ងៃសុក្រព្រះគ្រីស្ទសុគត     អើយសុគត   យ៉ាងវេទនាលើឈើឆ្កាង 
នៅលើឈើឆ្កាង     ចំហៀងទ្រង់មានរបួស       អើយរបួស
ព្រះហស្តធ្លុះទាំងសងខាង ធ្លុះទាំងសងខាង   ទ្រង់សុគតដើម្បីតាំង   
សញ្ញាជាមួយនឹងមនុស្ស     ជាមួយនឹងមនុស្ស   តាំងស្ពានឆ្លងកាត់របាំង         
ឱ្យយើងចូលដល់ព្រះស្មោះ   ចូលដល់ព្រះស្មោះ ៕
៥២. ថ្ងៃសុក្រព្រះគ្រីស្ទសុគត ៥២. ថ្ងៃសុក្រព្រះគ្រីស្ទសុគត Reviewed by Yarith on 9:45 AM Rating: 5

No comments:

ads
Powered by Blogger.