២១. ចម្រៀងថ្វាយព្រះពរ

Song of Blessing 
លំនាំបទ  ស្វាគមន៍ 
ទំនុកៈ គៀង សាខន, ១៩៨០

១-    សូមថ្វាយព្រះពរ        ដ៏បវរមហាជោគជ័យ
         យើងគ្រីស្ទជនទាំងប្រុសស្រី         សូមថ្វាយដោយស្មោះសរ    ស្ទួន
         ឱព្រះយេស៊ូវ             យើងខ្ញុំថ្វាយដោយអំណរ
         ដ្បិតទ្រង់បានស៊ូប្តូរ         ជាប់ឆ្កាងជួសយើងជាក់ច្បាស់ ។

២-     ព្រះលោហិតទ្រង់         ហូរខ្ចាយដរាបដល់ក្ស័យ
         លោបាបមនុស្សក្នុងលោកិយ        គ្រប់ពូជគ្រប់ជាតិសាសន៍    ស្តន្ទួ
         ដ្បិតទ្រង់ស្រឡាញ់        ដល់យើងខ្ញុំជាខ្លាំងណាស់
         ព្រះទ័យមិនប្រែផ្លាស់        ចោលយើងឱ្យរងវេទនា    ។

៣-    ទូលព្រះបង្គំ            រូបយើងខ្ញុំគ្រប់ៗប្រាណ
         សូមលើកហត្ថាឡើងថ្កាន        ក្រាបប្រណម្យវន្ទា    ស្ទួន
         ថ្លែងអរព្រះគុណ        ធ្ងន់វិសេសឥតឧបមា
         ព្រះតេជឬទ្ធា            សូមបានថ្កុំថ្កើងរុងរឿង  ។

៤-    សូមរាជ្យទ្រង់បាន        គ្របគ្រងដោយឫទ្ធិចេស្តា
         ហើយទ្រង់ក៏ជាសិរិសារ        គ្របគ្រងដឹកនាំយើង    ស្ទួន
        ទង់នឹងធ្វើទោស        ដល់លោកិយដោយសារភ្លើង
        ចំណែកឯពួកយើង        ទ្រង់បានប្រោសលោះរួចហើយ ។

៥-    ទូលព្រះបង្គំ            យើងខ្ញុំសូមថ្វាយព្រះពរ
        ថ្វាយសិរីរុងរឿងបវរ        ព្រះជន្មអស់កល្បអើយ        ស្ទួន
        សូមរាជ្យព្រះអង្គ        ឆាប់មកដល់កុំយូរឡើយ
        ខ្មាំងបៀតបៀនមិនស្បើយ        ដល់យើងខ្ញុំជាខ្លាំងណាស់ ៕
២១. ចម្រៀងថ្វាយព្រះពរ ២១. ចម្រៀងថ្វាយព្រះពរ Reviewed by Yarith on 8:44 AM Rating: 5

No comments:

ads
Powered by Blogger.