២១. ចម្រៀងថ្វាយព្រះពរ
លំនាំបទ ស្វាគមន៍
ទំនុកៈ គៀង សាខន, ១៩៨០
១- សូមថ្វាយព្រះពរ ដ៏បវរមហាជោគជ័យ
យើងគ្រីស្ទជនទាំងប្រុសស្រី សូមថ្វាយដោយស្មោះសរ ស្ទួន
ឱព្រះយេស៊ូវ យើងខ្ញុំថ្វាយដោយអំណរ
ដ្បិតទ្រង់បានស៊ូប្តូរ ជាប់ឆ្កាងជួសយើងជាក់ច្បាស់ ។
២- ព្រះលោហិតទ្រង់ ហូរខ្ចាយដរាបដល់ក្ស័យ
លោបាបមនុស្សក្នុងលោកិយ គ្រប់ពូជគ្រប់ជាតិសាសន៍ ស្តន្ទួ
ដ្បិតទ្រង់ស្រឡាញ់ ដល់យើងខ្ញុំជាខ្លាំងណាស់
ព្រះទ័យមិនប្រែផ្លាស់ ចោលយើងឱ្យរងវេទនា ។
៣- ទូលព្រះបង្គំ រូបយើងខ្ញុំគ្រប់ៗប្រាណ
សូមលើកហត្ថាឡើងថ្កាន ក្រាបប្រណម្យវន្ទា ស្ទួន
ថ្លែងអរព្រះគុណ ធ្ងន់វិសេសឥតឧបមា
ព្រះតេជឬទ្ធា សូមបានថ្កុំថ្កើងរុងរឿង ។
៤- សូមរាជ្យទ្រង់បាន គ្របគ្រងដោយឫទ្ធិចេស្តា
ហើយទ្រង់ក៏ជាសិរិសារ គ្របគ្រងដឹកនាំយើង ស្ទួន
ទង់នឹងធ្វើទោស ដល់លោកិយដោយសារភ្លើង
ចំណែកឯពួកយើង ទ្រង់បានប្រោសលោះរួចហើយ ។
៥- ទូលព្រះបង្គំ យើងខ្ញុំសូមថ្វាយព្រះពរ
ថ្វាយសិរីរុងរឿងបវរ ព្រះជន្មអស់កល្បអើយ ស្ទួន
សូមរាជ្យព្រះអង្គ ឆាប់មកដល់កុំយូរឡើយ
ខ្មាំងបៀតបៀនមិនស្បើយ ដល់យើងខ្ញុំជាខ្លាំងណាស់ ៕
២១. ចម្រៀងថ្វាយព្រះពរ
Reviewed by Yarith
on
8:44 AM
Rating:

No comments: