៧១. ខ្ញុំជឿថាព្រះគ្រីស្ទជាព្រះបុត្រា

I Have Believed in Him
បទភ្លេង និង​ទំនុកៈ លោក សម សារិន,​ ១៩៨៨

១- ខ្ញុំជឿថាព្រះគ្រីស្ទជាព្រះបុត្រា     មកប្រសូតយកជាតិជាមនុស្ស
មកដើម្បីនឹងធ្វើការប្រោសលោះ    មនុស្សមានបាបឱ្យរួចពីទោសធ្ងន់ ។

២- ខ្ញុំជឿថាព្រះអង្គទទួលរងទុក្ខ     ជួសមនុស្សលោកឱ្យរួចទារុណ
ទ្រង់សុគតរួចរស់មានព្រះជន្ម      អ្នកបាបធ្ងន់ទ្រង់ប្រោសឱ្យស្អាតបាន។

៣- ខ្ញុំជឿជាក់ថាទ្រង់ប្រោសខ្ញុំឱ្យរស់     ដល់ថ្ងៃនោះទ្រង់មកមិនខាន
មកប្រោសខ្ញុំទោះស្លាប់ហើយឱ្យបាន     រស់វិញថ្កាននាំចូលឋានសួស្តី ៕
៧១. ខ្ញុំជឿថាព្រះគ្រីស្ទជាព្រះបុត្រា ៧១. ខ្ញុំជឿថាព្រះគ្រីស្ទជាព្រះបុត្រា Reviewed by Yarith on 10:29 AM Rating: 5

No comments:

ads
Powered by Blogger.