៧២. ខ្ញុំឃើញព្រះយេស៊ូវជាក់
១- ឃើញព្រះយេស៊ូវ មកប្រោសលោះ
ទ្រង់យកជាតិជាមនុស្ស ហើយរស់ជិតរាស្ត្រទ្រង់ ។
២- ឃើញទ្រង់ប្រកាស ពីព្រះអង្គ
ថាព្រះចាត់មកផង បំណងដោះលោកិយ ។
៣- ឃើញទ្រង់ធ្វើការ ឫទ្ធិបារមី
មានមនុស្សប្រុសស្រី ឃ្មាតខ្មីតាមព្រះអង្គ ។
៤- តាមស្តាប់បន្ទូល កែតម្រង់
ទ្រង់ប្រោសអស់រោគផង ប្រោសឃ្លង់ដេញអារក្ស ។
៥- ឃើញទ្រង់ជាប់ឆ្កាង ជួសយើងជាក់
ដោយព្រះទ័យស្មោះស្មគ្រ័ ឱ្យថួននឹងបាបយើង ។
៦- ឃើញទ្រង់សុគត រួចរស់ឡើង
ព្រះបិតាដំកើង ទ្រង់ឡើងអស់កល្បអើយ។
៧- ខ្ញុំ ជាមនុស្សបាប ឃើញទ្រង់ហើយ
ជឿជាក់មិនកន្តើយ ទ្រង់ហើយជាព្រះពិត ។
៨- ទ្រង់ឱ្យបន្ទូល នៃជីវិត
ហើយលោមកំសាន្តចិត្ត ខ្ញុំ សូមតាមព្រះអង្គ ៕
៧២. ខ្ញុំឃើញព្រះយេស៊ូវជាក់
Reviewed by Yarith
on
10:39 AM
Rating:
No comments: