៧២. ខ្ញុំឃើញព្រះយេស៊ូវជាក់

I See Jesus Clearly

១- ឃើញព្រះយេស៊ូវ                    មកប្រោសលោះ
ទ្រង់យកជាតិជាមនុស្ស               ហើយរស់ជិតរាស្ត្រទ្រង់ ។

២- ឃើញទ្រង់ប្រកាស                  ពីព្រះអង្គ
ថាព្រះចាត់មកផង              បំណងដោះលោកិយ    ។

៣- ឃើញទ្រង់ធ្វើការ                   ឫទ្ធិបារមី
មានមនុស្សប្រុសស្រី            ឃ្មាតខ្មីតាមព្រះអង្គ     ។

៤- តាមស្តាប់បន្ទូល                      កែតម្រង់
ទ្រង់ប្រោសអស់រោគផង        ប្រោសឃ្លង់ដេញអារក្ស  ។

៥- ឃើញទ្រង់ជាប់ឆ្កាង                 ជួសយើងជាក់
ដោយព្រះទ័យស្មោះស្មគ្រ័            ឱ្យថួននឹងបាបយើង    ។

៦- ឃើញទ្រង់សុគត                     រួចរស់ឡើង
ព្រះបិតាដំកើង        ទ្រង់ឡើងអស់កល្បអើយ។

៧- ខ្ញុំ ជាមនុស្សបាប                   ឃើញទ្រង់ហើយ
ជឿជាក់មិនកន្តើយ             ទ្រង់ហើយជាព្រះពិត ។

៨- ទ្រង់ឱ្យបន្ទូល                       នៃជីវិត
ហើយលោមកំសាន្តចិត្ត     ខ្ញុំ    សូមតាមព្រះអង្គ   ៕
៧២. ខ្ញុំឃើញព្រះយេស៊ូវជាក់ ៧២. ខ្ញុំឃើញព្រះយេស៊ូវជាក់ Reviewed by Yarith on 10:39 AM Rating: 5

No comments:

ads
Powered by Blogger.