១៧៦. យើងជាពន្លឺលោកិយ

We Are the Light of the World

១- ទ្រង់ឱ្យយើងធ្វើ        ជាពន្លឺដល់លោកិយ   
ចូរប្រញាប់ខ្មី               ដាក់ពន្លឺលើជើងថ្កល់  
ទើបចាំងរស្មី      ដេញងងឹតអស់គ្មានសល់
នោះគេបានយល់           ហើយឃើញខ្លួនធ្វើទាស់នឹងព្រះ។

២- យើងអាចភ្លឺចាំង        គ្របក្នុងថាំងបានការអី   
គ្រប់ជនប្រុសស្រី             ក្តីងងឹតបាំងខ្លាំងណាស់   
ចូរបំភ្លឺទៅ            ឱ្យគេឃើញយើងក្នុងព្រះ
ការលេចជាក់ច្បាស់          ជាបរិសុទ្ធដោយសារព្រះគ្រីស្ទ។

៣- ពន្លឺយើងអាច       ផ្តល់អំណាចការប្រោសលោះ   
ភ្លឺសព្វទាំងអស់             ក្នុងពួកមនុស្សលោកិយនេះ 
ឃើញការសង្គ្រោះ      គេបែរមករកព្រះគ្រីស្ទ
លះលោកិយនេះ                ព្រះអង្គប្រោសឱ្យរួចពីស្លាប់៕
១៧៦. យើងជាពន្លឺលោកិយ ១៧៦. យើងជាពន្លឺលោកិយ Reviewed by Yarith on 8:31 AM Rating: 5

No comments:

ads
Powered by Blogger.