១៧៦. យើងជាពន្លឺលោកិយ
១- ទ្រង់ឱ្យយើងធ្វើ ជាពន្លឺដល់លោកិយ
ចូរប្រញាប់ខ្មី ដាក់ពន្លឺលើជើងថ្កល់
ទើបចាំងរស្មី ដេញងងឹតអស់គ្មានសល់
នោះគេបានយល់ ហើយឃើញខ្លួនធ្វើទាស់នឹងព្រះ។
២- យើងអាចភ្លឺចាំង គ្របក្នុងថាំងបានការអី
គ្រប់ជនប្រុសស្រី ក្តីងងឹតបាំងខ្លាំងណាស់
ចូរបំភ្លឺទៅ ឱ្យគេឃើញយើងក្នុងព្រះ
ការលេចជាក់ច្បាស់ ជាបរិសុទ្ធដោយសារព្រះគ្រីស្ទ។
៣- ពន្លឺយើងអាច ផ្តល់អំណាចការប្រោសលោះ
ភ្លឺសព្វទាំងអស់ ក្នុងពួកមនុស្សលោកិយនេះ
ឃើញការសង្គ្រោះ គេបែរមករកព្រះគ្រីស្ទ
លះលោកិយនេះ ព្រះអង្គប្រោសឱ្យរួចពីស្លាប់៕
១៧៦. យើងជាពន្លឺលោកិយ
Reviewed by Yarith
on
8:31 AM
Rating:
No comments: