១៧៣. ចូរចេញបំភ្លឺលោកិយងងឹត
លំនាំបទយីកេ សកវាទ៍កែវកី
១- លោកិយងងឹត យុវជនអើយ ដោយអំពើបាប ស្ទួន
ចូរយើងអើយ ចូរយើងអើយប្រញាប់ យុវជនអើយ ចេញទៅបំភ្លឺ ស្ទួន
២- លោកិយងងឹត យុវជនអើយ អាប់ឥតពន្លឺ ស្ទួន
យើងចេញអើយ យើងចេញអើយបំភ្លឺ យុវជនអើយ ឱ្យគេឃើញអស់ ស្ទួន
៣- យកព្រះបន្ទូល យុវជនអើយ ពីក្តីសង្គ្រោះ ស្ទួន
បំភ្លឺអើយ បំភ្លឺអើយដល់មនុស្ស យុវជនអើយ ថាទ្រង់លោះបាប ស្ទួន
៤- ផ្សាយដំណឹងល្អ យុវជនអើយ ពីសន្តិភាព ស្ទួន
ផ្សាយជាអើយ ផ្សាយជាអើយដរាប យុវជនអើយ ដល់មនុស្សគ្រប់សាសន៍ ស្ទួន
៥- ព្រះគង់ជាមួយ យុវជនអើយ ត្រូវខំរូតរះ ស្ទួន
ដណ្តើមអើយ ដណ្តើមអើយយកឈ្នះ យុវជនអើយ នាំមនុស្សថ្វាយទ្រង់ ស្ទួន
១៧៣. ចូរចេញបំភ្លឺលោកិយងងឹត
Reviewed by Yarith
on
8:05 AM
Rating:
No comments: