១៧២. ច្រូតថ្វាយព្រះអង្គ


Harvest for the Lord
លំនាំបទ  អុំទូកក្លាយ


១- រដូវចម្រូត          ឱបងប្អូនអើយ         បានមកដល់ហើយ    
ចូរចាប់កណ្តៀវ      ចេញច្រូតគ្រប់គ្នា       កុំធ្វេសព្រងើយ  
ដ្បិតស្រូវផ្លែទុំល្មមហើយ      ឱបងប្អូនអើយ           ប្រឹងកុំបង្អង់ច្រូតផង  
យើងប្រមូលផង      ច្រូតថ្វាយព្រះអង្គ       ទាន់ពេលនៅថ្ងៃ។

២- ទោះក្តៅរងារ          ឱបងប្អូនអើយ        ប្រឹងទាន់ដើមដៃ   
ក្រែងស្រូវទុំញួស             រដូវជ្រុលហួស         ខាតបង់ច្រើនក្រៃ 
យើងច្រូតឱ្យទាន់ដើមដៃ    សម្រាំងសាលី      ថ្វាយទ្រង់យ៉ាងឆាប់ 
ច្រូតរួចចងជាកណ្តាប់      ចូរយើងប្រញាប់      ដោយចិត្តស្មោះត្រង់។

៣- ទោះបីគ្នាតិច          ឱបងប្អូនអើយ        ត្រូវច្រូតថ្វាយទ្រង់
ព្យាយាមជានិច្ច             កុំធ្វេសភ្លាំងភ្លេច        ឬនៅរារង់   
យើងទូលសូមពីព្រះអង្គ    ថែមកម្លាំងផង         ចម្រូតធំណាស់ 
មុនយប់យើងហើយស្រឡះ  ថ្វាយព្រះអម្ចាស់      នាំចូលឋានសួគ៌៕
១៧២. ច្រូតថ្វាយព្រះអង្គ ១៧២. ច្រូតថ្វាយព្រះអង្គ Reviewed by Yarith on 7:57 AM Rating: 5

No comments:

ads
Powered by Blogger.