១៧១ ចូរយើងប្រញាប់
១- ចូរយើងរាល់គ្នា ចេញទៅប្រញាប់ ស្ទួន
ធ្វើតាមទ្រង់ប្រាប់ កុំនៅអែអង់ ។
២- ទៅប្រាប់គ្រប់សាសន៍ ឱ្យធ្វើសិស្សទ្រង់ ស្ទួន
នគរព្រះអង្គ បើកទ្វារចំហរ ។
៣- រកអ្នកចុះចូល នឹងរាជ្យនគរ ស្ទួន
ព្រះគ្រីស្ទយេស៊ូវ គ្រប់គ្រងអំណាច ។
៤- ឱ្យគេឆាប់មក កុំនៅរាខ្លាច ស្ទួន
ព្រះគ្រីស្ទគ្រងរាជ្យ មានសន្តិភាព ។
៥- ទ្រង់នឹងយាងមក ក្នុងពេលយ៉ាងឆាប់ ស្ទួន
ត្រូវទោសដល់ស្លាប់ ពួកតាមអារក្ស ។
៦- ប្រាប់តាមស្រែក្រុង ទាំងថ្លង់គខ្វាក់ ស្ទួន
ឥតរើសវណ្ណៈ ទោះរាស្ត្រឬស្តេច ។
៧- ប្រាប់ការសង្គ្រោះ ទ្រង់រៀបរួចស្រេច ស្ទួន
អ្នកណាក៏អាច ទទួលយកបាន ៕
១៧១ ចូរយើងប្រញាប់
Reviewed by Yarith
on
7:51 AM
Rating:
No comments: