១៧៤. យុវជននិងបេសកកម្ម


Youth with a Mission

បន្ទរ-     យើងខ្ញុំក្រុមយុវជននៃពលគ្រីស្ទាន       ចិត្តមោះមុតក្លាហានដើរតាមព្រះគ្រីស្ទ
      បេសកកម្មទ្រង់ផ្តល់ឱ្យថ្ងៃនេះ             យើងត្រូវរូតរះបំពេញថ្វាយទ្រង់។

១-     យើងមានចិត្តអត់ធន់         មិនទម្រន់ឬរារង់    
    ប្រុងប្រៀបស្តាប់ព្រះអង្គ        តាមបំណងព្រះហឫទ័យ       
    ពេលទ្រង់ត្រាស់បង្គាប់ឱ្យធ្វើអ្វី     យើងឃ្មាតខ្មី ខំបំពេញត្រាតែបាន។

២-     យើងមានចិត្តទន់ភ្លន់             ចេះអត់ឱនយោគយល់គ្នា    
    ចេះជួយយកអាសារ        ហើយការពារអ្នកទន់ខ្សោយ
    ពេលបំពេញកិច្ចការងារអ្វីមួយ     យើងមិនធ្លោយខំបំពេញត្រាតែបាន។

៣-     យើងមានចិត្តក្លាហាន           ប្រថុយប្រាណកាត់ឧបសគ្គ   
    ទោះបីមានគ្រោះថ្នាក់        រងចាំស្ទាក់យើងក៏ដោយ      
    ព្រះអង្គតែងតែគង់ចាប់ជាមួយ    ទ្រង់ប្រុងជួយ ឱ្យដណ្តើមយកជ័យបាន។

៤-     យើងមានបេសកកម្ម            ជាប្រចាំជាប់រាល់ថ្ងៃ       
    ទ្រង់ប្រើយើងចេញផ្សាយ        ចេញចែកចាយដំណឹងល្អ    
    ប្រកាសប្រាប់មនុស្សទូទាំងនគរ     ឱ្យសាទរ ទទួលព្រះដែលសង្គ្រោះ៕
១៧៤. យុវជននិងបេសកកម្ម ១៧៤. យុវជននិងបេសកកម្ម Reviewed by Yarith on 8:16 AM Rating: 5

No comments:

ads
Powered by Blogger.