១៧៨. មិត្តអើយក្រោកឡើងពីព្រលឹម

Friend, Wake Up from the Dawn

១-     មិត្តអើយក្រោកឡើងពីព្រលឹម     ញញឹមសង្ឃឹមជីវិតថ្មី
         ទទួលពន្លឺពេញរស្មី        ចែងចាំងល្អក្រៃពីព្រះអង្គ ។

បន្ទរ-    ព្រះគ្រីស្ទទ្រង់រស់ពីសុគត        ជាអង្គបរិសុទ្ធទ្រង់បើកផ្លូវ
    ធ្វើជាគំរូនាំយើងទៅ        ដល់ឋានលំនៅព្រះបិតា ។

២-    ក្រោកឡើងលុបមុខលាងខ្លួនប្រាណ    ចាប់គម្ពីរអានកុំរួញរា
         សរសើរតំម្កើងដោយវាចា             សូមក្តីករុណាពីព្រះអង្គ ។

៣-    បើយើងសង្វាតដើរតាមទ្រង់           គម្ពីរតំរង់ផ្លូវយើងហើយ
    ត្រូវដើរទៅមុខកុំកន្តើយ          ព្រះគង់បង្កើយរងចាំយើង ។

៤-    មិនត្តអើយក្រោកឡើងពីព្រលឹម        ចូរមានសង្ឃឺមគ្រប់ទាំងផ្លូវ
    ស្តាប់តាមព្រះគ្រីស្ទនោះត្រឹមត្រូវ    ក្តីស្លាប់គ្មានផ្លូវឈ្នះយើងទេ៕
១៧៨. មិត្តអើយក្រោកឡើងពីព្រលឹម ១៧៨. មិត្តអើយក្រោកឡើងពីព្រលឹម Reviewed by Yarith on 7:49 AM Rating: 5

No comments:

ads
Powered by Blogger.