១៧៩. ទ្រង់ឃ្វាលខ្ញុំពិត

He Truly Shepherded Me
លំនាំបទ ដំរីសញី


១-     ព្រះអម្ចាស់ទ្រង់ជាអ្នកគង្វាលនៃខ្ញុំ                  ស្ទួន
          ឥតភ័យបារម្ភ ដ្បិតទ្រង់នាំដើរទៅមុខ      ដើរទៅមុខ   
          ទៅរកស្មៅខ្ចីទីគ្មានសត្វអ្វីនៅចាំធ្វើទុក្ខ             ស្ទួន
         ទ្រង់យាងនាំមុខ មិនឱ្យខ្ញុំភ្លាត់ទាសចេញឆ្ងាយ  ទាសចេញឆ្ងាយ ។

២-     ទ្រង់ឱ្យខ្ញុំសម្រាកនៅវាលស្មៅលំហើយ                  ស្ទួន 
          កំសាន្តទុក្ខស្បើយ    ដោយព្រនង់ហើយនិងតំបង  និងតំបង 
          ទ្រង់នាំខ្ញុំទៅតម្រង់សំដៅទឹកហូរថ្លាឆ្វង់          ស្ទួន
          ក៏កែតម្រង់ព្រលឹងខ្ញុំផងល្អឡើងវិញ      ល្អឡើងវិញ   ។

៣-     ទោះសេចក្តីស្លាប់តាមជាប់កៀកកិតប្រដេញ              ស្ទួន
         ហ៊ុំព័ទ្ធជុំវិញ ក៏គ្មានទោម្នេញអ្វីទាំងអស់     អ្វីទាំងអស់
         ទ្រង់គង់ជាមួយ ជួយដោះទុក្ខព្រួយមិនឱ្យមានគ្រោះ        ស្ទន្ទួ
         ទ្រង់ជួយដោយស្មោះ ថែទាំឥតខ្ចោះដោយករុណា ដោយករុណា។

៤-     គឺជាព្រះគុណនិងក្តីសប្បុរសមេត្តា                             ស្ទួន
         គ្រប់ពេលវេលា  ទ្រង់ផ្តល់ហូរហៀរលើសប្រមាណ  លើសប្រមាណ
         ទ្រង់ឱ្យខ្ញុំចូលទទួលទីលានទ្រង់រៀបជាឋាន              ស្ទួន
          ខ្ញុំនៅសុខសាន្ត  លើសួគ៌វិមានអស់កល្បអើយ  អស់កល្បអើយ ៕


១៧៩. ទ្រង់ឃ្វាលខ្ញុំពិត ១៧៩. ទ្រង់ឃ្វាលខ្ញុំពិត Reviewed by Yarith on 8:34 AM Rating: 5

No comments:

ads
Powered by Blogger.