១៩២. សូមលាងសម្អាតខ្ញុំឱ្យបានស្អាត

Please Cleanse Me

1-    ឱព្រះអង្គអើយ  ខ្ញុំមានកំហុសហើយ  ដោយប្រព្រឹត្តធ្លោយ  ល្មើសនឹងបញ្ញាត្តិទ្រង់ 
     បាបធ្ងន់កន្លង        ខ្ញុំសោកស្តាយខ្លាំងណាស់      (ខ្ញុំសោកស្តាយខ្លាំងណាស់ )
    សូមលាងសម្អាត   បាបខ្ញុំឱ្យបានជ្រះ    ដោយព្រះចេស្តា  (ដោយព្រះចេស្តា )។

២-     ឱព្រះអង្គអើយ     ខ្ញុំជាប់មានបាបហើយ    កុំបោះបង់ឡើយ     ឱ្យខ្ញុំនៅកំព្រា
          សូមទ្រង់ប្រោសមេត្តា       កុំទៅណាចោលផុត     (កុំទៅណាចោលផុត )
          សូមកុំដកយក       ព្រះវិញ្ញាណបរិសុទ្ធ       ចេញពីរូបខ្ញុំ    (ចេញពីរូបខ្ញុំ )។

៣-     ឱព្រះអង្គអើយ    ខ្ញុំជាបមានទោសហើយ    កុំបីខ្ញាល់ឡើយ    ណាម្ចាស់ឧត្តម
    សូមលុបលាងចិត្តខ្ញុំ           ឱ្យស្អាតពីសៅហ្មង         (ឱ្យស្អាតពីសៅហ្មង )
    កុំមើលចំពោះ     ការខ្ញុំខុសរំលង     ដោយក្តីករុណា    (ដោយក្តីករុណា ) ៕



១៩២. សូមលាងសម្អាតខ្ញុំឱ្យបានស្អាត ១៩២. សូមលាងសម្អាតខ្ញុំឱ្យបានស្អាត Reviewed by Yarith on 7:46 AM Rating: 5

No comments:

ads
Powered by Blogger.