១៩៣. នោះខ្ញុំបានស្វែងរកព្រះអម្ចាស់

So I Found the Lord
លំនាំបទ  ព្រាបសន្តិភាព


១-     ទ្រង់ទល់ភ្នែកខ្ញុំមិនឱ្យលក់     ខ្ញុំមានក្តីទុក្ខនៅជាប់ជាប្រដេញ
       ទាល់តែរកនិយាយមិនចេញ     នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ ។

២-     ព្រលឹងនៃខ្ញុំមិនព្រមក្សាន្ត     រីឯវិញ្ញាណក៏ល្វើយក្នុងទុក្ខា 
       ប្រទូលដៃឡើងរាល់វេលា     នោះខ្ញុំបានស្វែងរកព្រះអម្ចាស់។

៣-     ពេលលំបាកខ្ញុំច្រៀងពីទ្រង់     ច្រៀងថ្វាយព្រះអង្គដោយចិត្តពិចារណា
       ក្នុងការមានសេចក្តីវេទនា     នោះខ្ញុំបានស្វែងរកព្រះអម្ចាស់។

៤-     ខ្ញុំស្រែករកព្រះទ្រង់ស្តាប់ខ្ញុំ     ទ្រង់ជួយដោះខ្ញុំឱ្យរួចពីទុក្ខា
      ដោយការប្រោសលោះយ៉ាងអស្ចារ្យ    គ្មានព្រះឯណាដូចជាទ្រង់ឡើយ៕
១៩៣. នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ ១៩៣. នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ Reviewed by Yarith on 7:51 AM Rating: 5

No comments:

ads
Powered by Blogger.