១៩៣. នោះខ្ញុំបានស្វែងរកព្រះអម្ចាស់
លំនាំបទ ព្រាបសន្តិភាព
១- ទ្រង់ទល់ភ្នែកខ្ញុំមិនឱ្យលក់ ខ្ញុំមានក្តីទុក្ខនៅជាប់ជាប្រដេញ
ទាល់តែរកនិយាយមិនចេញ នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ ។
២- ព្រលឹងនៃខ្ញុំមិនព្រមក្សាន្ត រីឯវិញ្ញាណក៏ល្វើយក្នុងទុក្ខា
ប្រទូលដៃឡើងរាល់វេលា នោះខ្ញុំបានស្វែងរកព្រះអម្ចាស់។
៣- ពេលលំបាកខ្ញុំច្រៀងពីទ្រង់ ច្រៀងថ្វាយព្រះអង្គដោយចិត្តពិចារណា
ក្នុងការមានសេចក្តីវេទនា នោះខ្ញុំបានស្វែងរកព្រះអម្ចាស់។
៤- ខ្ញុំស្រែករកព្រះទ្រង់ស្តាប់ខ្ញុំ ទ្រង់ជួយដោះខ្ញុំឱ្យរួចពីទុក្ខា
ដោយការប្រោសលោះយ៉ាងអស្ចារ្យ គ្មានព្រះឯណាដូចជាទ្រង់ឡើយ៕
១៩៣. នោះខ្ញុំបានស្វែងរកព្រះអម្ចាស់
Reviewed by Yarith
on
7:51 AM
Rating:
No comments: