១៨៣. ខ្ញុំទុក្ខចិត្តនឹងព្រះបន្ទូលសន្យា
១- ខ្ញុំទុក្ខចិត្ត នឹងព្រះបន្ទូលទ្រង់បានសន្យា
ជឿជាក់ថា ទ្រង់មិនដែលបោះបង់ចោលខ្ញុំឡើយ
ខ្ញុំចងចាំ តាំងពីថ្ងៃទ្រង់ប្រោសខ្ញុំរួចហើយ
មិនយូរឡើយ ទ្រង់វិលមកយកខ្ញុំទៅ។
បន្ទរ-
ទ្រង់សន្យាជាពាក្យពិត ដ៏ផ្អែមពិរោះ
ឱ្យខ្ញុំស្មោះ សង្ឃឹមចងចាំ
ព្រះវិញ្ញាណ ទុកជាត្រាដៅចំណាំ
មានមរតកវិសេសបម្រុង ទុកឱ្យខ្ញុំ
ស៊ូរងចាំដរាបដល់ ថ្ងៃប្រោសប្រាណ ។
២- ទ្រង់សន្យា ច្បាស់ជាងពន្លឺលើមេឃខ្លាំងក្រៃ
ឥតមានអ្វី រាំងរាធ្វើឱ្យទ្រង់ភ្លេចបានទេ
ឯផ្ទៃមេឃ ផែនដីនឹងត្រូវសូនបាត់ទៅដែរ
ចំណែកឯ ពាក្យសន្យាទ្រង់ជាប់នៅ ។
៣- ទ្រង់ជាព្រះ មិនចេះផ្លាស់ប្រែដូចមនុស្សមានបាប
ទៀងដរាប ដ្បិតទ្រង់មានព្រះហឫទ័យស្មោះត្រង់
ស្រឡាញ់ពិត ទោះខ្ញុំខ្វះចិត្តស្មោះដូចព្រះអង្គ
កែតម្រង់ ច្នៃចិត្តឱ្យខ្ញុំជឿស៊ប់ ៕
១៨៣. ខ្ញុំទុក្ខចិត្តនឹងព្រះបន្ទូលសន្យា
Reviewed by Yarith
on
7:46 AM
Rating:
No comments: