១៣. ឱព្រះដ៏ជាមហាក្សត្រ


God Is the King
លំនាំបទ ភុជងលីលា
ទំនុកដំកើង ១៤៥


១-    ឱព្រះដ៏ជាមហាក្សត្រ         យើងខ្ញុំប្រតិបត្តតម្កើងព្រះនាម ។
២-    ចិត្តកូនទាំងអស់ជឿតាម        លើកតាំងព្រះនាមនៃព្រះដ៏រស់ ។
៣-     ដោយចិត្តភក្ដីដ៏ស្មោះ        យើងខ្ញុំទាំងអស់សូមថ្លែងប្រកាស់ ។
៤-    សរសើរនូវឫទ្ធិអម្ចាស់        ដែលយើងឃើញច្បាស់ពីក្ដីករុណា ។
៥-    សណ្ដោសដល់គ្រប់កិច្ចការ    ពីព្រះបិតាដល់បុត្រប្រុសស្រី ។
៦-    ព្រះអង្គតែងតែប្រណី        ករុណប្រពៃប្រោសអស់មនុស្សជាតិ ។
៧-    កូនសូមប្រកាសប្រាប់ញាតិ    កូនបានរស់ទៀតដោយស្នាដៃទ្រង់ ។
៨-    ព្រះអង្គទ្រង់នាំដំរង់        លើកថ្កើងអ្នកបញ្ចង់អ្នកដួលទាំងអស់ ។
៩-    ភ្នែកយើងរង់ចាំដ៏ស្មោះ        ពីក្ដីសប្បុរសនៃវបិតា ។
១០-    ព្រះអង្គប្រទានអាហារ        តាមក្ដីត្រូវការដល់អ្នកឃ្លានណាស់ ។
១១-    ប្រទាននូវឫទ្ធតេជៈ        សង្រ្គោះជាក់ច្បាស់អ្នកអំពាវទ្រង់ ។
១២-    ព្រះអង្គការពារតំរង់        ពួកយើងស្មោះត្រង់ទទ្រង់លើកដំកើង ។
១៣-    ឱព្រះអម្ចាស់នៃយើង        កូនសូមដំកើងដោយចិត្តបរិសុទ្ធ ៕
១៣. ឱព្រះដ៏ជាមហាក្សត្រ ១៣. ឱព្រះដ៏ជាមហាក្សត្រ Reviewed by Yarith on 8:23 AM Rating: 5

No comments:

ads
Powered by Blogger.