១៣. ឱព្រះដ៏ជាមហាក្សត្រ
លំនាំបទ ភុជងលីលា
ទំនុកដំកើង ១៤៥
១- ឱព្រះដ៏ជាមហាក្សត្រ យើងខ្ញុំប្រតិបត្តតម្កើងព្រះនាម ។
២- ចិត្តកូនទាំងអស់ជឿតាម លើកតាំងព្រះនាមនៃព្រះដ៏រស់ ។
៣- ដោយចិត្តភក្ដីដ៏ស្មោះ យើងខ្ញុំទាំងអស់សូមថ្លែងប្រកាស់ ។
៤- សរសើរនូវឫទ្ធិអម្ចាស់ ដែលយើងឃើញច្បាស់ពីក្ដីករុណា ។
៥- សណ្ដោសដល់គ្រប់កិច្ចការ ពីព្រះបិតាដល់បុត្រប្រុសស្រី ។
៦- ព្រះអង្គតែងតែប្រណី ករុណប្រពៃប្រោសអស់មនុស្សជាតិ ។
៧- កូនសូមប្រកាសប្រាប់ញាតិ កូនបានរស់ទៀតដោយស្នាដៃទ្រង់ ។
៨- ព្រះអង្គទ្រង់នាំដំរង់ លើកថ្កើងអ្នកបញ្ចង់អ្នកដួលទាំងអស់ ។
៩- ភ្នែកយើងរង់ចាំដ៏ស្មោះ ពីក្ដីសប្បុរសនៃវបិតា ។
១០- ព្រះអង្គប្រទានអាហារ តាមក្ដីត្រូវការដល់អ្នកឃ្លានណាស់ ។
១១- ប្រទាននូវឫទ្ធតេជៈ សង្រ្គោះជាក់ច្បាស់អ្នកអំពាវទ្រង់ ។
១២- ព្រះអង្គការពារតំរង់ ពួកយើងស្មោះត្រង់ទទ្រង់លើកដំកើង ។
១៣- ឱព្រះអម្ចាស់នៃយើង កូនសូមដំកើងដោយចិត្តបរិសុទ្ធ ៕
១៣. ឱព្រះដ៏ជាមហាក្សត្រ
Reviewed by Yarith
on
8:23 AM
Rating:

No comments: