២០. ព្រះអង្គជាម្ចាស់នៃឋានសួគ៌
លំនាំបទ ប្រជាធិបតេយ្យ
ទំនុកៈ គៀង សាខន, ១៩៨១
១- ឱ! ពួកមនុស្សជាតិនៅផែនដីអើយ ចូរកុំកន្តើយនឹងព្រះជាម្ចាស់
បន្លឺសំឡេងឱ្យលាន់ឮច្បាស់ ពោលសរសើរព្រះសន្តិវិសុទ្ធ ។
២- ចូរប្រគុំបទថ្មីនិងច្រៀងថ្វាយ ដល់ព្រះពណ្ណរាយដោយស្មោះបំផុត
និងលើកតម្កើងព្រះនាមបរិសុទ្ធ ប្រគុំថ្វាយបទរុងរឿងសួស្តី ។
៣- ចូរឱ្យអស់មនុស្សសាសន៍ផងនានា ដើរតាមមាគ៌ាសិរីជោគជ័យ
ហើយស្គាស់ស្នាព្រះហស្តអស្ចារ្យក្រៃ ដែលមនុស្សលោកិយធ្វើពុំដូចទ្រង់។
៤- ទ្រង់បានបង្កើតមេឃនិងផែនដី មនុស្សក្នុងលោកិយនិងសព្វអ្វីផង
ដោយសារអំណាចឫទ្ធីព្រះអង្គ គឺមានតែទ្រង់ជាម្ចាស់សួគ៌ា ។
៥- ឱ! ប្រជាជនក្នុងសាកលលោក ចូរថ្វាយជ័យជោគប្រសើរមហិមា
ចូកោតសរសើរព្រះម្ចាស់សួគ៌ា ទ្រង់មាននាមាឧត្តមអស្ចារ្ស។
៦- ទ្រង់នឹងតាំងរាជ្យនគរទ្រង់ឡើង យើងស្រែកទ្រហឹង ទាំងប្រកាសថា
ព្រះអង្គគ្រប់គ្រងអស់ទាំងមនុស្សា សត្វគ្រប់រូបាដោយក្តីសប្បុរស ៕
២០. ព្រះអង្គជាម្ចាស់នៃឋានសួគ៌
Reviewed by Yarith
on
8:30 AM
Rating:

No comments: