១៩. យើងគោរពព្រះនាមព្រះយេស៊ូវ
លំនាំបទ ជំនោរខែប្រាំង
១- ឱ! ព្រះរាជបុត្រា មានឫទ្ធិអស្ចារ្យ ពីឋានសួគ៌ា
ឱ្យមនុស្សលោកគ្រប់គ្នា ក្រាបថ្វាយវន្ទា លើកនាមព្រះអង្គ ។
បន្ទរ- យើងខ្ញុំសូមវន្ទា លើកនាមប្រសើរ ជានាមអស្ចារ្យ
នាមព្រះយេស៊ូវថ្លៃថ្លា សង្គ្រោះលោកា ឱ្យរួចួចាកទុក្ខ ។
២-ព្រះយេស៊ូវសង្គ្រោះ មិនចេះមើលថោក ចំពោះលោកអ្នក
ទោះបីមនុស្សខ្វិនខ្វាក់ ទ្រង់ជួយួដោយស្ម័គ្រ មិនរើសមុខឡើយ ។
៣- ឱ! ព្រះយេស៊ូវអើយ មានតែទ្រង់ហើយ ដែលជួយតម្រូវ
ឱ្យយើងដើរតាមផ្លូវត្រូវ ជួយដឹកានាំទៅ ឱ្យរួចពីបាប ៕
១៩. យើងគោរពព្រះនាមព្រះយេស៊ូវ
Reviewed by Yarith
on
8:27 AM
Rating:

No comments: