១១២. មានព្រះយេស៊ូវ

I Have Jesus
បទភ្លេង​ និង​ទំនុកៈ សម សារិន ១៩៨៤ 


១- នៅក្នុងដួងចិត្តខ្ញុំមានព្រះយេស៊ូវ      ជីវិតខ្ញុំធូរផុតទុក្ខអំពល់
ទ្រង់ដកអស់ក្តីតប់ប្រមល់         ទ្រង់ដកអស់ទុក្ខព្រួយកង្វល់
ចិត្តខ្ញុំបានស្កប់ស្កល់        ដោយផលព្រះវិញ្ញាណ    
នៅគ្រារងទុក្ខវេទនា        នៅគ្រាតែលតោលឯកា 
ទ្រង់លូកហត្ថាមកជួយខ្ញុំមិនដែលខាន ។

បន្ទរ- ព្រះយេស៊ូវគង់នៅទីណា          ទីនោះមានក្តីសុខសាន្ត ។    (ស្ទួន)

២- នៅក្នុភូមិឋានខ្ញុំមានព្រះយេស៊ូវ     គ្រួសាខ្ញុំធូរផុតទុក្ខអំពល់
ទ្រង់ដកអស់ការជ្រួលច្របល់         ទ្រង់ដកអស់អពមង្គល
ចិត្តខ្ញុំបានស្កប់ស្កល់        ដោយផលព្រះវិញ្ញាណ
នៅគ្រារងទុក្ខវេទនា        នៅគ្រាលតែលតោលឯកា
ទ្រង់លូកហត្ថាមកជួយមិនដែលខាន ៕
១១២. មានព្រះយេស៊ូវ ១១២. មានព្រះយេស៊ូវ Reviewed by Yarith on 10:21 AM Rating: 5

No comments:

ads
Powered by Blogger.