១១៤. ទីណាមានព្រះយេស៊ូវគង់នៅ


Where Jesus Dwells
បទភ្លេង​ និង​ទំនុកៈ សម សារិន ១៩៨៤ 


១- ទីណាមានព្រះយេស៊ូវគង់នៅ    សុខសាន្តគ្រប់ផ្លូវឥតដែលវឹកវរ
ចិត្តច្រៀងសប្បាយថ្វាយសេរីល្អ        ផែនដីដូចសួគ៍ដ្បិតព្រះចេស្តា ។


២- ទីណាមានព្រះយេស៊ូវឋិតនៅ    មនុស្សបាបឃោរឃៅប្រែស្លូតរាបសា
ដ្បិតទ្រង់ជាមិត្តពេញដោយមេត្តា    ទាក់ទាញចិន្តាឱ្យប្រកបស្និទ្ធ   ។
បន្ទរ- យើងច្រៀងដោយអំណរ        ហាលេលូយ៉ា  (ស្ទួន)

៣- ទីណាមានព្រះយេស៊ូវឋិតនៅ    បាបថយអស់ទៅព្រោះចាញ់ឥទ្ធិឫទ្ធិ
ចេស្តាក្នុងឈាមខ្ចាយលោះជីវិត    បាបដល់ស្លាប់ពិតរួចដោយសារទ្រង់  ។
បន្ទរ- យើងច្រៀងដោយអំណរ        ហាលេលូយ៉ា  (ស្ទួន)

៤- ទីណាព្រះយេស៊ូវគង់ជាមួយ        លំបាកទុក្ខព្រួយរលាយបាត់បង់
ទ្រង់រងបន្ទុកបើផ្ទេរលើទ្រង់        តែត្រូវលះបង់ថ្វាយខ្លួនដាច់ស្រេច  ។
បន្ទរ- យើងច្រៀងដោយអំណរ        ហាលេលូយ៉ា  (ស្ទួន)

៥- ច្នេះសូមបងប្អូនរកព្រះយេស៊ូវ    កុំបង្អង់យូក្រែងលោអ្នកភ្លេច 
យាងទ្រង់ចូលគង់ក្នុងចិត្តជាស្តេច    គ្រប់គ្រងចិត្តស្រេចបានសុខសាន្តអើយ។
បន្ទរ- យើងច្រៀងដោយអំណរ        ហាលេលូយ៉ា  (ស្ទួន) ៕​
១១៤. ទីណាមានព្រះយេស៊ូវគង់នៅ ១១៤. ទីណាមានព្រះយេស៊ូវគង់នៅ Reviewed by Yarith on 10:31 AM Rating: 5

No comments:

ads
Powered by Blogger.