១១៥. នឹមទ្រង់ងាយទេ
បទភ្លេង និងទំនុកៈ សម សារិន ១៩៨៦
១- ឱអ្នកនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ មកឯព្រះយេស៊ូវ ស្ទួន
នោះទ្រង់នឹងជួយ ដោះអ្នកឱ្យបានធូរ ជឿព្រះយេស៊ូវ អ្នកនឹងបានទទួលក្តីសំរាក ស្ទួន
២- បន្ទុកទ្រង់ស្រាល នឹមងាយឱនក្បាល ទទួលមិនលំបាក ស្ទួន
ការទ្រង់ងាយធ្វើ ចិត្តអ្នកបានធូរស្រាកផុតការលំបាក ហត់នឿយព្រួយខ្វល់ក្នុងដួងព្រលឹង ស្ទួន
៣- ព្រះអង្គសុភាព ចិត្តស្លូតទន់ទាប មិនដែលប្រកាន់ខឹង ស្ទួន
មករៀននឹងទ្រង់ ទ្រង់ប្រោសដល់ព្រលឹងរស់មានពំនឹង រហូតអស់កល្បដោយក្តីត្រេកអរ ស្ទួន
១១៥. នឹមទ្រង់ងាយទេ
Reviewed by Yarith
on
10:39 AM
Rating:
No comments: