១១៦. ចូរមកអ្នកស្វែងរកអើយ

Come All Who Seek
បទភ្លេង​ និង​ទំនុកៈ ១៩៨៦ 


១- ឱពួកអ្នកចង់សុចរិតអើយ      ចូរមក       ចូរអ្នកទទួលយក
អំណោយទានព្រះផ្តល់មក    គឺព្រះយេស៊ូវតែមួយួ   ជាតួអង្គសុចរិត។

ហេតុអ្វីបានជាបង់ពេលវេលា       ចាយទ្រព្យធនធ្វើសាងចិត្ត
ចូរអ្នកលះបង់ចោលគំនិត       ហើយបែរមកព្រះយេស៊ូវពិត
ទ្រង់ឱ្យអ្នកបានសុចរិត          រហូតអស់កល្ប។

២- ឱអ្នកចង់បានអំណរអើយ      ចូរមក     ចូរអ្នកទទួលយក
អំណរដែលព្រះផ្តល់មក    ទ្រង់ដាក់ក្នុងព្រះយេស៊ូវ    ជាអំណរដ៏ពិត។

ហេតុអ្វីបានជាបង់ពេលវេលា         រកអ្វីដែលមិនស្កប់ចិត្ត
ព្រះគ្រីស្ទផ្តល់អំណរអ្នកពិត    ចូរទទួលទ្រង់ទុកក្នុងចិត្ត 
បានអំណរជាប់នៅជាពិត          រហូតអស់កល្ប  ។

៣- ឱពួកអ្នកចង់បានសុខអើយ     ចូរមក       ចូរអ្នកទទួលយក
សេចក្តីសុខព្រះផ្តល់មក   ក្នុងព្រះយេស៊ូវតែមួយ   មានសុខសាន្តសួស្តី  ។

ហេតុអ្វីបានជាបង់ពេលវេលា      រកសុខរបស់លោកិយ
ដែលមានទុក្ខតាមរៀងរាល់ថ្ងៃ  ភ្លេចខ្លួនស្មានថាបានសប្បាយ
ថ្ងៃណាមួយខ្លួនត្រូវអន្តរាយ       រងទុក្ខអស់កល្ប ៕

៤- ឱពួកចង់រស់នៅពិតអើយ      ចូរមក     ចូរអ្នកទទួលយក 
ជីវិតដែលព្រះផ្តល់មក   គឺជាជីវិតអស់កល្ប   ដោយសារអង្គព្រះគ្រីស្ទ។ 

ហេតុអ្វីបានជាបង់ពេវេលា       សាងផ្លូវចេញពីលោកនេះ
ស្មានបានរស់តែត្រូវវិនាស    ថាខ្លួនឆ្លងផុតពីលោកនេះ
ក្រៅពីផ្លូវរបស់ព្រះគ្រីស្ទ       ធ្លាក់ក្នុងបឹងភ្លើង ៕
១១៦. ចូរមកអ្នកស្វែងរកអើយ ១១៦. ចូរមកអ្នកស្វែងរកអើយ Reviewed by Yarith on 10:45 AM Rating: 5

No comments:

ads
Powered by Blogger.