០៩. ចូរយើងច្រៀងសរសើរ
Let’s Sing Praise
លំនាំបទ សារិកាកែវអើយ
ទំនុកៈ លោក សម សារិន, ១៩៨៣
១. ចូយើងស្រែកច្រៀង សរសើរព្រះអង្គ ហាលេលូយ៉ា ស្ទួន
មកពួកស្មោះត្រង់ យើងច្រៀងសរសើរ ហាលេលូយ៉ា ហាលេលូយ៉ា។
២. ដ្បិតព្រះនៃយើង ខ្ពង់ខ្ពស់ប្រសើរ ហាលេលូយ៉ា ស្ទួន
គ្មានអង្គណាស្មើ ប្រៀបផ្ទឹមបានឡើយ ហាលេលូយ៉ា ហាលេលូយ៉ា។
៣. យើងច្រៀងយើងលោត យើងអរសប្បាយ ហាលេលូយ៉ា ស្ទួន
ទ្រង់លោះយើងហើយ ឱ្យមានសេរី ហាលេលូយ៉ា ហាលេលូយ៉ា។
៤. មកពួកស្មោះត្រង់ ទាំងប្រុសទាំងស្រី ហាលេលូយ៉ា ស្ទួន
អបអរទះដៃ សរសើរព្រះគុណ ហាលេលូយ៉ា ហាលេលូយ៉ា ៕
០៩. ចូរយើងច្រៀងសរសើរ
Reviewed by Yarith
on
8:57 PM
Rating:

No comments: