០៨. តើគួរឱ្យខ្ញុំទុកព្រះអង្គស្មើអ្វី?
To What Should I Compare Him?
បទភ្លេង និងទំនុកៈ លោក សម សារិន, ១៩៨៨
១. ឱផ្កាយ ទាំងឡាយអើយមានរស្មីព្រិចៗ អស្ចារ្យណាស់ ខ្ញុំមិនភ្លេច
ស្នាព្រះហស្តព្រះអង្គ ដែលលាតផ្ទៃមេឃធំធេង លំអរដោយហ្វូងផ្កាយទ្រង់។
បន្ទរ- តើឱ្យខ្ញុំទុកព្រះអង្គ ស្មើនឹងមនុស្សឬអ្វីៗ គួរអស្ចារ្យដែរឬទេ
គឺព្រះអង្គ ធំលើសគេ ហើយពេញសិរីល្អ ។
២. ផែនដី រាល់យប់ថ្ងៃមានដំណើរទៀងទាត់ ពន្លឺថ្ងៃខ្យល់បរិសុទ្ធ
ទ្រទ្រង់រូបកាយខ្ញុំ ដែលទ្រង់បានសូនពីដី ឱ្យបានថ្វាយសិរីល្អ ។
៣. លោកិយព្រះច្រើនក្រៃកើតពីស្នាដៃមនុស្ស មានភ្នែកដែរឥតឃើញសោះ
ច្រមុះឥតដឹងក្លិន ដៃជើងងាប់ដូចជាប់ខ្វិន តើជាព្រះដែរឬអី។
៤. ព្រះគ្រីស្ទ ប្រោសលោកនេះដោយដោះបាបគេចេញ ព្រះហឫទ័យទ្រង់ស្រឡាញ់
មិនចេះផ្លាស់ប្រែ ព្រះជន្មទ្រង់គង់ឋិតថេរ ភាពបរិសុទ្ធនៅអស់កល្ប៕
០៨. តើគួរឱ្យខ្ញុំទុកព្រះអង្គស្មើអ្វី?
Reviewed by Yarith
on
8:25 PM
Rating:

No comments: