០៦. ទ្រង់ជាព្រះពិតតែមួយព្រះអង្គ
បទភ្លេង និងទំនុកៈ លោក ម៉ម បាណាបាស, ១៩៨៦
១. ឱព្រះអម្ចាស់ជាព្រះនៃខ្ញុំ ទូលបង្គំសូមសរសើរពីព្រះអង្គ
សូមលើកតម្កើង ព្រះនាមផងទ្រង់ យ៉ាងខ្ពស់ត្រចង់ ជារៀងដរាបតទៅ
២. ព្រះអង្គសប្បុរស ចំពោះរូបខ្ញុំ ទ្រង់ស្រឡាញ់ខ្ញុំ ខ្លាំងពន់ពេកកូវ
ទាំងស្រង់ព្រលឹង ខ្ញុំពីរណ្តៅ នរកដ៏ជ្រៅ ខ្ញុំរស់នៅលែងជាប់ពិរុទ្ធ ។
បន្ទរ. សូមទ្រង់បង្រៀនខ្ញុំឱ្យស្គាល់ផ្លូវ ខ្ញុំនឹងដើរទៅក្នុងសេចក្តីពិត
ផ្លូវរបស់ទ្រង់ ល្អល្អះសុក្រិត សូមបង្រួមចិត្ត
ខ្ញុំឱ្យកោតខ្លាចដល់នាមទ្រង់។
៣. ព្រះអង្គទ្រង់ធំឧត្តមណាស់ណា ចេស្តាធ្វើការអស្ចារ្យកន្លង
ទ្រង់ជាព្រះពិត តែមួយួព្រះអង្គ វិញ្ញាណខ្ញុំផ្ចង់
ថ្វាយបង្គំតែព្រះអង្គមួយ ៕
០៦. ទ្រង់ជាព្រះពិតតែមួយព្រះអង្គ
Reviewed by Yarith
on
8:23 PM
Rating:

No comments: