០៧. ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់
ទំនុកដំកើង ៩៦:១-៤
បទភ្លេង និងទំនុកៈ លោក សុខ ញឹម អរុណ, ១៩៨៦
បន្ទរ- ចូរយើងនាំគ្នាច្រៀង បន្លឺសំនៀងច្រៀងថ្វាយព្រះ
ច្រៀងបទថ្មីថ្វាយព្រះ ច្រៀងបទថ្មីថ្វាយព្រះអម្ចាស់។
១. ឱពិភពលោក នាំគ្នាថ្វាយពរ ច្រៀងថ្វាយព្រះពរព្រះនាមព្រះអង្គ
ចូរប្រកាស ដល់មនុស្សទាំងពួង រៀងរាល់ថ្ងៃឱ្យគ្រប់គ្នាដឹង
ពីសេចក្តីសង្គ្រោះរបស់ព្រះអង្គ។
បន្ទរ- ចូរយើងនាំគ្នាច្រៀង បន្លឺសំនៀងច្រៀងថ្វាយព្រះ
ច្រៀងបទថ្មីថ្វាយព្រះ ច្រៀងបទថ្មីថ្វាយព្រះអម្ចាស់។
២. ចូរនាំគ្នាថ្លែង ពីភាពថ្កុំថ្កើង សិរីរុងរឿងនៃព្រះអម្ចាស់
ឱ្យអស់មនុស្ស គ្រប់ពូជជាតិសាសន៍ បានស្គាល់ទ្រង់
ហើយក៏យល់ច្បាស់ ថាព្រះនៃយើងល្អវិសេសក្រៃ ។
បន្ទរ- ចូរយើងនាំគ្នាច្រៀង បន្លឺសំនៀងច្រៀងថ្វាយព្រះ
ច្រៀងបទថ្មីថ្វាយព្រះ ច្រៀងបទថ្មីថ្វាយព្រះអម្ចាស់។
៣. ព្រះអម្ចាស់យើង ទ្រង់ជាព្រះពិត ព្រះពិតតែមួយជាទីស្ញប់ស្ញែង
ទ្រង់ឧត្តម រុងរឿងក្រៃលែង ទ្រង់សមនឹងទទួលពីយើង
គ្រប់ពាក្យតម្កើងដ៏ថ្លៃបំផុត ៕
០៧. ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់
Reviewed by Yarith
on
10:30 PM
Rating:

No comments: