១១០. ព្រះគ្រីស្ទមកប្រោស


Jesus Comes to Save
បទភ្លេង​ និង​ទំនុកៈ សម សារិន ១៩៨៤ 


១- ព្រះគ្រីស្ទមកប្រោស    ឱបងប្អូនអើយ    មនុស្សខ្វាក់ថ្លង់ គ
ខ្វិនឱ្យងើបឈរ         ឱបងប្អូនអើយ    ទោះគ្រប់រោគឈឺ ។

២- ព្រោះគេងងឹត                នោះទ្រង់យាងមក    ប្រោសឱ្យបានភ្លឺ
ថ្លង់ឱ្យស្តាប់ឮ            ប្រោសបានដោយជឿ    ឱ្យដឹងក្តីពិត  ។

៣- ព្រះគ្រីស្ទមកប្រោស       ឱបងប្អូនអើយ      ផ្តាច់ចំណងចិត្ត
អារក្សចងរឹត               ឱបងប្អូនអើយ      នាំឱ្យធ្វើបាប   ។

៤- គេឆ្កួតវង្វេង              នោះទ្រង់យាងមក    ប្រោសផ្តាច់យ៉ាងឆាប់
ឱ្យឈប់ធ្វើបាប      ធ្វើខ្លួនឱ្យស្លាប់      ដោយសារដៃឯង ។

៥- ព្រះគ្រីស្ទមកប្រោស      ឱបងប្អូនអើយ      រោគឃ្លង់គួរស្ញែង
ឆ្លងតាមពូជឯង           ឱបងប្អូនអើយ      តដល់កូនចៅ ។

៦- គ្រប់គ្នាមានបាប          នោះទ្រង់យាងមក      ប្រោសស្អាតត្រឹមត្រូវ
ដ្បិតអីគ្មានផ្លូវ            ណាទៀតតម្រូវ       ក្រៅពីឈាមទ្រង់  ។

៧- ព្រះគ្រីស្ទយាងមក       ឱបងប្អូនអើយ      ប្រោសមនុស្សស្លាប់បង់
ស្លាប់ព្រោះបាបផង       ឱបងប្អូនអើយ      ទ្រង់ប្រោសរស់ពិត   ៕
១១០. ព្រះគ្រីស្ទមកប្រោស ១១០.  ព្រះគ្រីស្ទមកប្រោស Reviewed by Yarith on 8:34 AM Rating: 5

No comments:

ads
Powered by Blogger.