១០៣. ចម្រៀងស្រីសាសន៍សាម៉ារី

The Samaritan Woman’s Song
យ៉ូហាន ៤:១-៦ 


១- ឱលោកម្ចាស់អើយ    លោកជាជនជាតិយូដា               ស្ទួន
ម្តេចលោកមកមានវាចា      (ស្ទួន) 
រកខ្ញុំស្រីសាសន៍ដទៃ      (រកខ្ញុំស្រីសាសន៍ដទៃ)។

២- ឱលោកម្ចាស់អើយ    តើលោកនិយាយពីអ្វី          ស្ទួន
បើទឹករស់នោះថ្លាថ្លៃ       (ស្ទួន)
ហេតុអ្វីមកសុំទឹកខ្ញុំ          (ហេតុអ្វីមកសុំទឹកខ្ញុំ) ។

៣- ឱលោកម្ចាស់អើយ     លោកចេះពន្យល់សមរម្យ         ស្ទួន
ទឹករស់ជាទឹកឧត្តម       (ស្ទួន) 
ខ្ញុំសូមផឹកទឹកនោះផង      (ខ្ញុំសូមផឹកទឹកនោះផង)។

៤- ឱលោកម្ចាស់អើយ        លោកដឹងរឿងច្រើនកន្លង         ស្ទួន
ដឹងអស់ទាំងរឿងខ្ញុំផង      (ស្ទួន) 
ទំនងលោកជាហោរា      (ទំនងលោកជាហោរា)។

៥- ឱលោកម្ចាស់អើយ    លោកបើកសម្តែងអស់អាថ៌         ស្ទួន
តាមខ្ញុំដឹងលោកពិតជា      (ស្ទួន) 
ព្រះមេស៊ីឬព្រះគ្រីស្ទ       (ព្រះមេស៊ីឬព្រះគ្រីស្ទ)។

៦- ឱលោកម្ចាស់អើយ    ខ្ញុំយល់ហើយពីការនេះ         ស្ទួន
ពេលខ្ញុំជឿដល់ព្រះគ្រីស្ទ       (ស្ទួន)
ទឹកនេះរស់ក្នុងចិត្តខ្ញុំ     (ទឹកនេះរស់ក្នុងចិត្តខ្ញុំ) ។

៧- មានក្តីអណរ    ហូរលាយនិងក្តីសុខុម         ស្ទួន   
ចេញពីចិត្តដែលប្រកព្រំ     (ស្ទួន)
ឃុំគ្រងដោយព្រះវិញ្ញាណ    (ឃុំគ្រងដោយព្រះវិញ្ញាណ) ៕
១០៣. ចម្រៀងស្រីសាសន៍សាម៉ារី ១០៣. ចម្រៀងស្រីសាសន៍សាម៉ារី Reviewed by Yarith on 8:51 AM Rating: 5

No comments:

ads
Powered by Blogger.